ភ្នំពេញ ៖ នៅវេលាម៉ោង៣រសៀល នៅតាមផ្លូវ២០០៤ ហាងខារ៉ាអូខេ មួយទៀតហើយ ដែលមានយុីហោ រតនៈសោភ័ណ្ឌ ត្រូវបានគណៈបញ្ជាការឱឯកភាពខណ្ឌ ក្រោមបញ្ជារបស់លោក ហែម ដារិទ្ធ អភិបាលនៃគណអភិបាលខណ្ឌពោធិសែនជ័យ ដឹកនាំកម្លាំងចម្រុះចុះបិទផ្អាកអាជីវកម្មជាបណ្តោះអាសន្ន កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៤ ក្រុម៦ ភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ទោះជាកន្លងមក ម្ចាស់ហាង ខាងលើ មានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរ សាលាខណ្ឌ ជុំវិញ ចូលរួមរក្សា សន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់ ជាប្រយោជន៍សាធារណៈ និងសុវត្តិភាពខ្លួនឯង គ្នាជម្លោះ គ្មាន រត់ប្រសាចដេញចាប់ដណ្តើមម៉ូយគ្នា ដែលជះឥទ្ធិពលអាក្រក់ ដល់សង្គម បាត់បងើនូវសណ្តាប់ធ្នាប់ តែផ្ទុយទៅវិញ ថៅកែហាង នៅតែបណ្តោយឲ្យ បុគ្គលិករបស់ខ្លួន រតើដេញចាប់ដណ្តើមម៉ូយគ្នា ពេញដងផ្លូវនាពេលយប់ ដូចរត់ដេញចាប់ម៉ូយ ដាក់ឡានតាក់សុីដែរ ជាទម្លាប់មួយអាក្រក់ បាត់បង់អស់សណ្តាប់ធ្នាប់ ទើបនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកានេះ កម្លាំងគណបញ្ជាការឯកភាពខណ្ឌ មានអាវុធហត្ថ ប៉ូលីស សន្តិសុខ មន្រ្តីសាលាខណ្ឌ អាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោក យិន គា នាយករដ្ឋបាលខណ្ឌពោធិសែនជ័យ សម្រេចចុះបិទផ្អាកអាជីវកម្ម ហាងខារ៉ាអូខេ យុីហោ រតនៈ សោភ័ណ្ឌ ដែលម្ចាស់ទីតាំងមិនបានគោរពកិច្ចសន្យារបស់ខ្លួន ។
ក្នុងកិច្ចប្រតិបត្តការខាងលើ អាជ្ញាធរ បានកាត់ស្លាកយុីហោចេញ និងដកហូតបានសម្ភារៈមួយចំនួន តែភាគច្រើនត្រូវបានម្ចាស់លួចដឹកចេញ មុនសមត្ថកិច្ចចុះទៅដល់ ។ សម្ភារៈដកហូតទាំងអស់ ត្រូវបានអាជ្ញាធរ យកទៅរក្សាទុកនៅសាលាខណ្ឌ ពោធិសែនជ័យ ៕





































