ជនល្មើសបោកគ្រាប់បែក និងបាញ់តដៃជាមួយកងរាជអាវុធហត្ថនៅខេត្តឧត្តរមានជ័យ ដោយសារខ្លួនជាឃាតករស៊ីឈ្នួលបាញ់សម្លាប់ស្រ្តីម្នាក់នៅស្រុកខ្សាច់កណ្ដាល 

0

(កណ្តាល): ដោយអនុតាមភារកិច្ចផ្ទៃក្នុងរបស់កងរាជអាវុធហត្ថបង្ការ បង្ក្រាប និងសង្រ្គោះដែលជាយន្តដឹកនាំដ៍មានប្រសិទ្ធភាពរបស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស រួមនិងឯកឧត្ដម បណ្ឌឹត ម៉ៅ ភិរុណអភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានឲ្យកងកំលាំងយេីងទទួលបទបញ្ជាផ្ទាល់ពីនាយឧត្ដមសេនីយ៍ សៅ សុខា​ មេបញ្ជាការលេីផ្ទៃប្រទេស បានធ្វេីឲ្យនាយឧត្ដមសេនីយ៍ សំ តុលា មេបញ្ជាការកងរាជអាវុហត្ថខេត្តកណ្ដាល ចុះអនុវត្តន៍ផ្ទាល់ដល់ទីតាំងខេត្តឧត្ដរមានជ័យ ដេីម្បីបង្ក្រាបជនដៃដល់ ដោយធ្វេីការឡោមព័ទ្ធរហូតជនដៃដល់បោកគ្រាប់បែកនិងបាញ់រះបណ្ដាលឲ្យរងរបួស P.M ម្នាក់នៅខេត្តសៀមរាបចំកំភួនជីេងនិងកំប៉េះគូទ។
បន្ទាប់ពីឡោមព័ទ្ធចាប់បានជនដៃដល់ ប្រុសស្រីបានចំនួនពីរនាក់មកនៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិការ ឆ្នាំ២០១៧ លោក ឯក ស៑ុនរស្មី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាលបានសម្រេចធ្វើការចោទប្រកាន់ និងបញ្ជូនសំណុំរឿងទៅអោយលោក គឹម ម៉េង ចៅក្រមស៑ើុបសួរសាលាដំបូងខេត្តកណ្តាល ចេញដីការឃុំខ្លួន ជនល្មើស ឈ្មោះហ៊ាប ធីភេទប្រុសអាយុ៤៥ឆ្នាំជាជនដៃដល់និង ឃាត់ខ្លួនស្ត្រីម្នាក់ទៀត ឈ្មោះ អ៊ាន ឡៃ អាយុ៤៥ឆ្នាំជាបក្ខពួករួមដៃ ហេីយបោកគ្រាប់បែក និងបាញ់តដៃជាមួយសមត្ថិច្ចនៅខេត្តឧត្តរមានជយ័ យកមកដាក់​ ពន្ធនាគារ បណ្ដោះអាសន្ន ពីបទ”ឃាតមម្មគិតទុកជាមុន” តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ័។

បទល្មើសនេះជនល្មើសអាចប្រឈមមុខជាប់ពន្ធនាគារមួយជីវិត។មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាលបានប្រាប់មុននេះបន្តិចថា ជនល្មើសដែលបោកគ្រាប់បែក និងបាញ់តដៃជាមួយសមត្ថិច្ចនៅខេត្តឱត្តរមានជយ័បានបញ្ជូនមកដល់បញ្ជារការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាលហើយគ្រោងនិងបញ្ជូនមកតុលាការរសៀលនេះ។

សូមបញ្ជាក់ថា: កម្លាំងអាវុធហត្ថស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានស្រាវជ្រាវរហូតតាមចាប់ជនល្មើស ដែលតដៃជាមួយសមត្ថកិច្ច ដោយគប់គ្រាប់បែក២គ្រាប់ និងបាញ់មន្ត្រីអាវុធហត្ថម្នាក់របួសជើង កាលពី២ថ្ងៃមុន ខណៈដែលកម្លាំងសមត្ថកិច្ចបានចុះបង្ក្រាប​​ ដើម្បីចាប់ខ្លួនពាក់ព័ន្ធអំពើឃាតកម្ម នៅខេត្តកណ្តាល នាពេលក​ន្លងទៅ។

កាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយកំលាំងអាវុធហត្ថស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចុះអនុវត្តដីកាចាប់ខ្លួនជនសង្ស័យ ឈ្មោះ ហ៊ាប ធី ភេទនប្រុស អាយុ៤៥ឆ្នាំ ពាក់ពន្ធ័ករណីឃាតកម្ម នៅខេត្តកណ្តាល ហើយរត់គេចខ្លួន នៅពេលតាមប្រមាញ់ឃើញជនសង្ស័យនៅចំណុចភូមិ អូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង។

មន្ត្រីអាវុធហត្ថបានប្រាប់អោយដឹងទៀតថា ពេលសមត្ថកិច្ចអាវុធហត្ថ កំពុងពទ័្ធចាប់ក៏ត្រូវបានជនសង្សយ័គប់គ្រាប់បែកចំនួន០២គ្រាប់ និងបាញ់មកលើសមត្ថកិច្ចអាវុធហត្ថ បណ្តាលឲ្យមន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាបម្នាក់ឈ្មោះ អ៊ុយ ចយ រងរបួសស្រាលត្រង់ជើង រីឯជនសង្ស័យក្រោយបាញ់តបតរួច ក៏បានរត់គេចខ្លួនចូលក្នុងព្រៃ។

បន្ទាប់ពីមានហេតុការណ៍ខាងលើនេះ កើតឡើង នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានដាក់បទបញ្ជាឲ្យតាមចា​ប់ជនល្មើសឲ្យខាងតែបាន៕ដោយ ខាត់.សុឃឿន