មន្ទីរ​ទេសចរណ៍​ចុះ​ផ្សព្វផ្សាយ​ជំនាញ​វិជ្ជា​ជី​វះ​ទេសចរណ៍​ដល់​សិស្ស​វិទ្យាល័យ​ហ៊ុន​សែន​មណ្ឌលគិរី​

មន្ទីរ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី បាន​រៀបចំ​ពិធី​ផ្សព្វផ្សាយ អំពី​ជំនាញ​វិជ្ជា​ជី​វះ ទេសចរណ៍ និង​ច្បាប់​ទេសចរណ៍​ដល់​សិស្ស វិទ្យាល័យ ហ៊ុន​សែន​មណ្ឌលគិរី នៅ​ព្រឹក ថ្ងៃទី ១៦ មិថុនា ២០១៤ ក្រោម​អធិបតីភាព​ឯកឧត្តម យឹម លុច្ស អភិបាលរង​ខេត្ត និង លោក ទ្រី ឈី​វ អគ្គនាយករង​

ទេសចរណ៍ និង​ជា​ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈ កម្មា ធិ​ការជាតិ​អ្នកជំនាញ​ទេសចរណ៍​ផង​ដែរ​។​
​មានប្រសាសន៍​ចូលរួម​នា​ពេល​នោះ លោក ទ្រី ឈី​វ បាន​លើកឡើង​ថា ដើម្បី​សំរេចបាន​ភ្ញៀវ​ទេសចរណ៍​មក​កាន់​កម្ពុជា​ចំនួន​៨​លាន​នាក់​នៅ​ឆ្នាំ​២០២០​ក្រសួង​ទេសចរណ៍​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍​២០១២-២០២០​ដោយ​ផ្តោត​លើ​គោ ល​ដៅ​យុទ្ធសាស្ត្រ​សំខាន់ៗ​ចំនួន​៦​គឺ​ការអភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ .​ការផ្សព្វផ្សាយ ទេសចរណ៍​អោយ​កាន់តែ​ទូលំទូលាយ​ថែម​ទៀត .​ការសម្រួល​ការធ្វើដំណើ​រទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក និង​ការអភិវឌ្ឍន៍​ធនធានមនុស្ស​ជាដើម​។​
​មានប្រសាសន៍​បើក​កម្មវិធី​នាពេលនោះ ឯកឧត្តម យឹម លុច្ស អភិបាល រង​ខេត្ត បាន​លើកឡើង​ថា ដើម្បី​ជម្រុញ​វិស័យ​ទេសចរណ៍​ខេត្ត ឲ្យ​ឈាន​ទៅរក​និយា​ម ដែលមាន លក្ខ​ណះជាតិ​-​អន្តរជាតិ​បាន ប្រការ​ដែល​ចាំបាច់​គឺ ជម្រុញ​ការអភិវឌ្ឍន៍​វិស័យ សេវាកម្ម ដែល​បម្រើឲ្យ​សេចក្តីត្រូវកា​ររបស់​ទេសចរណ៍ស​ម្រាប់​រយៈពេល​ស្នាក់នៅ​របស់​ពួកគេ​។ 
​ឯកឧត្តម​សង្ឃឹមថា នៅ​ពេល​បញ្ចប់​វគ្គ​ផ្សព្វផ្សាយ​នេះ​អ្នកចូលរួម​ទាំងអស់​នឹង​ទទួលបាន​ចំនេះដឹង​ស្តី​អំពី​សារៈសំ​ខាន់ នៃ​ជំនាញ​វិជ្ចាជីវៈ​ទេសចរណ៍ យល់​ដឹក​ពី​ច្បាប់ ទេសចរណ៍  និង​បទពិសោធន៍​ការងារ​ផ្នែក​ទេសចរណ៍ ហើយ​យក​ចំនេះដឹង​ដ៏​សំខាន់​នេះ​ទៅ​ផ្សព្វផ្សាយ​បន្ត​ដល់​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ឲ្យបាន​យល់​កាន់តែ​ច្បាស់​បន្ថែម​ទៀត​៕

1 (1) 2 (1) 4 5