តាកែវៈ សមាជិកថ្មីគណៈបក្សចំនួន០៣ បានចូលមករួមរស់ក្នុងជីវភាពគណបក្សប្រជាជនកម្ពុជា ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ពិធីបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ចំនួន២៤៤នាក់ បានប្រារព្ធធ្វើឡើងនៅក្នុងឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម ឡាយ វណ្ណ: ប្រធានគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ ។
នៅក្នុងឱកាសនោះ លោក ហ៊ុយ សារី ជាប្រធាន
គណបក្ស បេក្ខជនលំដាប់លេខរៀងទី២ ក៏បានបង្ហាញការគំាទ្រ ចំពោះវិធានការបន្ត ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការបន្តទប់ស្កាត់ឧបាយកល បដិវត្តន៍ពណ៌នៅកម្ពុជា ក៏ដូចជាការប្តេជ្ញាចិត្តរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនដើម្បី ថែរក្សាការពារសន្តិសុខ សន្តិភាព និងការអភិវឌ្ឍ ប្រឆាំងទប់ស្កាត់បក្សនយោបាយ និងក្រុមអ្នកនយោបាយដែលឃុបឃិត និងបម្រើផលប្រយោជន៍បរទេស។
មានប្រសាសន៍ទៅកាន់់បងប្អូនដែលទើបបានបញ្ចូលជាសមាជិកថ្មីនៃគណបក្សប្រជាជននាពេលនេះ ឯឧត្តម ឡាយ វណ្ណៈ ប្រធានគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវបានចាត់ទុកការភ្ញាក់រលឹកចូលរួមរស់ក្នុងជីវភាព នយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជារបស់ បងប្អូន គឺជាការសម្រេចចិត្ត ដ៏ត្រឹមត្រូវ ស្របទៅនឹងអ្វីដែលការអំពាវនាវក្នុង ទស្សនៈនយោបាយឈ្នះៗក្រោមការដឹកនាំដ៏ឆ្នើម របស់សម្ដេចតេជោហ៊ុន សែន ដើម្បីរួមគ្នាបន្តការអភិវឌ្ឍន៍ និងថែរក្សា សន្តិភាព ស្ថិរភាពនយោបាយសន្តិសុខសណ្ដាប់ធ្នាប់ សង្គម នីតិរដ្ឋនិងឥលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ឯកឧត្តម ឡាយ វណ្ណៈ ប្រធានគណបក្សប្រជាជនខេត្តក៏បានគូសបញ្ជាក់ថា៖ ពេលនេះគណបក្សសង្រោះជាតិបានរលាយបាត់ស្រមោលហើយ ក្រោយពីតុលាការកំពូលបានប្រកាសសាលដីការរំលាយរួចមក។ ប៉ុន្តែតំណែងតួនារីរបស់បងប្អូនមិនបានរលាយទៅជាមួយគណបក្សសង្គ្រោះជាតិនោះទេ។ ដូច្នេះសូមកុំមានការបារម្ភ អ្វីពីរតួនាទី ដែលបាននឹងកំពុងបំពេញភារកិច្ចសព្វថ្ងៃនេះ។ សូមអោយបងប្អូនបន្តការស្មោះត្រង់និង ខិតខំរួមសាមគ្គីគ្នាបន្ថែមទៀតដើម្បី បន្តរួមចំណែក បម្រើប្រជាជន ថែរក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិអោយបានកាន់តែរីកចម្រើបន្ថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា ។
ក្នុងពិធីបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា នាឱកាសនេះ គឺមានសមាជិកដែលជាអតីតសកម្មជនមកពីគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ សកម្មជនគណបក្សសង្គ្រោះជាតិ រួមនិងសកម្មជនគណបក្សផ្សេងៗសរុបមានចំនួន២៤៤នាក់៕





































