ខេត្តកំពត´ អតីតៈមន្ត្រីនិងសកម្មជន ដែលមកពីក្រុង ស្រុកក្នុងខេត្តកំពត ចំនួន៣៥នាក់ នៃគណបក្សសង្គ្រោះជាតិ ។ រួមមានសមាសភាពតួនាទីជាសមាជិកក្រុមប្រឹក្សាស្រុកចំនួន០១នាក់ មេឃុំ ចំនួន០៣នាក់ ជំទប់ទី១ចំនួន០២នាក់់ ទប់ទី២ចំនួន ០៥នាក់សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ចំនួន១១នាក់ បេក្ខជន បំរ៉ុងឃុំសង្កាត់់ ចំនួន០៣នាក់និងសកម្មជនចំនួន១០នាក់។
បន្ទាប់ពីបានយល់ដឹងច្បាស់់នូវទង្វើ ក្បត់ជាតិរបស់លោក កឹម សុខា ប្រធាន
គណបក្សសង្គ្រោះជាតិ។ ហើយបានមកសុំចុះចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជា ដោយស្ម័គ្រចិត្តជាបន្តបន្ទាប់់នោះ។ ត្រូវបានធ្វើពិធី ប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនពេញសិទ្ធ ក្រោមអធិបតីភាព ឯ.ឧចាន់់ ចេស្ដា ប្រធានគណក្សប្រជាជនខេត្ត ។
ពិធីនេះបានធ្វើឡើងនៅ មន្ទីរគណបក្សប្រជាជនខេត្ត កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០១៧ និងមានវត្តមានចូលរួមផងដែរពីឯ.ឧ អ៉ឹង ម៉េងហួរអនុប្រធាន គណបក្សប្រជាជនកម្ពុជាខេត្ត។ ។
នៅក្នុងឱកាសនោះ លោកហែម វណ្ណាអតីតៈ ជំទប់ទី១ឃុំបឹងទូកស្រុកទឹកឈូនៃគណបក្សសង្គ្រោះជាតិក៏បានបង្ហាញការគំាទ្រ ចំពោះវិធានការបន្ត ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការបន្តទប់ស្កាត់ឧបាយកល បដិវត្តន៍ពណ៌នៅកម្ពុជា ក៏ដូចជាការប្តេជ្ញាចិត្តរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនដើម្បី ថែរក្សាការពារសន្តិសុខ សន្តិភាព និងការអភិវឌ្ឍ ប្រឆាំងទប់ស្កាត់បក្សនយោបាយ និងក្រុមអ្នកនយោបាយ ដែលឃុបឃិត និងបម្រើផលប្រយោជន៍បរទេស។
មានប្រសាសន៍ទៅកាន់់បងប្អូនដែលទើបបានបញ្ចូលជាសមាជិកថ្មីនៃគណបក្សប្រជាជននាពេលនេះ។ឯ.ឧ ចាន់ ចេស្ដា បានចាត់ទុកការភ្ញាក់រលឹកចូលរួមរស់ក្នុងជីវភាព នយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជារបស់ បងប្អូន គឺជាការសម្រេចចិត្ត ដ៏ត្រឹមត្រូវ ស្របទៅនឹងអ្វីដែលការអំពាវនាវក្នុង ទស្សនៈនយោបាយឈ្នះៗក្រោមការដឹកនាំដ៏ឆ្នើម របស់សម្ដេចតេជោហ៊ុន សែន ដើម្បីរួមគ្នាបន្តការអភិវឌ្ឍន៍ និងថែរក្សា សន្តិភាព ស្ថិរភាពនយោបាយសន្តិសុខសណ្ដាប់ធ្នាប់ សង្គម នីតិរដ្ឋនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ឯ.ឧចាន់ ចេស្ដាប្រធានគណបក្សប្រជាជនខេត្តក៏បានគូសបញ្ជាក់ថា៖ ពេលនេះគណបក្សសង្រោះជាតិបានរលាយបាត់ស្រមោលហើយ ក្រោយពីតុលាការកំពូលបានប្រកាសសាលដិការរំលាយរួចមក។ ប៉ុន្តែតំណែងតួនារីរបស់បងប្អូនមិនបានរលាយទៅជាមួយគណបក្សសង្គ្រោះជាតិនោះទេ។ ដូច្នេះសូមកុំមានការបារម្មណ៍អ្វីពីតួនាទី ដែលបាននឹងកំពុងបំពេញភារកិច្ចសព្វថ្ងៃនេះ។ សូមអោយបងប្អូនបន្តការស្មោះត្រង់និង ខិតខំរួមសាមគ្គីគ្នាបន្ថែមទៀតដើម្បី បន្តរួមចំណែក បម្រើប្រជាជន ថែរក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិអោយបានកាន់តែរីកចម្រើបន្ថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា ។





































