ម៉ូតូបុកម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់នៅស្រុកបាទី

0

សាំង សារ៉ាវី:
ខេត្តតាកែវ ៖បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូដែលមានទិសដៅស្របគ្នាហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៨-៤៩ ស្ថិតក្នុងភូមិច្បារមន ឃុំកុមារាជា ស្រុកបាទីខេត្តតាកែវ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៥និង៣០នាទី។
អធិការនគរបាលស្រុកបាទី លោក ង៉ាន់ សារី  បានឱ្យដឹងថាជនរងគ្រោះដែលស្លាប់មានឈ្មោះ រស់ ឆន ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិក្បាលរមាស ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានជិះម៉ូតូម៉ាក ស៊ុយស៊ុយគី លែត ពណ៌ស គ្មានផ្លាកលេខ បើកមកពីទិសខាងត្បូងទៅជើង លុះដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកហុងដា C125 សេរី២០១០ ពាក់ផ្លាកលេខ ភ្នំពេញ 1AQ-1738 អ្នកបើកបររត់គេចខ្លួនបាត់ដោយបន្សល់ទុកម៉ូតូនៅកន្លែងកើតហេតុ ។ ពេលទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញចុះដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ និងដកហូតវត្ថុតាងពាក់ព័ន្ធមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីកសាងសំណុំរឿងតាមនិតិវិធី រីឯសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។