ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សចំនួន ៩៥នាក់

0
  1. អួង វឹង 3:
    ខេត្តកែប  ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមការងារមន្ទីរដែលដឹកនាំដោយលោកវ៉ែន ហន អនុប្រធានមន្ទីរទទួលបន្ទុកការងារដឹកជញ្ជូន បានបើកការផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកដល់លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សចំនួន ៩៥នាក់ នៅ(សាលារៀនយើង) ដែលស្ថិតក្នុងភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។
    ជារួមយើងទទួលបាន :
    ១.ផ្តល់កូនសៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ចំនួន ៩០ក្បាល ដល់លោកគ្រូ អ្នកគ្រូ និងសិស្ស
    ២.ផ្តល់កូនសៀវភៅ ១០ចំណុចដើម្បីសុវត្ថិភាពចំនួន ៩០ក្បាល ដល់លោកគ្រូ អ្នកគ្រូ និងសិស្ស
    ៣.ផ្តល់ខិតប័ណ្ណចរាចរណ៍ (៣ប្រភេទ)
    – ខិតបណ្ណ បទប្បញ្ញត្តិ សំខាន់ៗនៃច្បាប់ស្តីចរាចរណ៍ផ្លូវគោក ចំនួន ៩០សន្លឹក
    – ខិតបណ្ណ សុវត្ថិភាពចរាចរណ៍សម្រាប់អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ចំនួន ៩០សន្លឹក
    – ខិតបណ្ណ សុវត្ថិភាពចរាចរណ៍សម្រាប់អ្នកបើកបររថយន្ត ចំនួន ៩០សន្លឹក
    ៤.បិទស្ទិគ័រ “ការពារជីវិតអ្នក ពាក់មួកសុវត្ថិភាពអោយបានត្រឹមត្រូវ និងស្ទិគ័របិទកង់ ចំនួន ៨០សន្លឹក
    ៥.ការឆ្លើយសំនួរ ដើម្បីយករង្វាន់មួកសុវត្ថិភាពចំនួន ០៥មួក ជូនដល់សិស្ស
    ៦. ផ្តល់ជូនសៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចំនួន ៦០ក្បាល និងផ្ទាំងរូបភាពសញ្ញាចរាចរណ៍ចំនួន ២០ផ្ទាំង ជូនដល់សាលារៀនយើងផងដែរ ។