សួន លីណា:
ខេត្តព្រះវិហារ: បុរសម្នាក់បានរងរបួសធ្ងន់ និងស្ត្រីម្នាក់ទៀតបានរងរបួសស្រាល ក្នុងករណីរគ្រោះថ្នាក់ចរាចរមួយ ដែលបង្កឡេីងដោយខ្លួនឯង កាលពីវេលាម៉ោង១៤.២០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវកោង ឋិតក្នុងភូមិធម្មជាតិ ឃំុស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
តាមប្រភពព័ត៍មានពីលោកអនុសេនីយ៍ទោ អ៊ូច អឿន នាយរងប៉ុស្តិ៍ស្រអែម បានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ រួមដំណើរនិងស្ត្រីម្នាក់ ដែលជាប្តីប្រពន្ធ បានបើករថយន្តម៉ាក កាម៉ារី សេរី៩៥ ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ ២A.២៥.១៥ ទិសដៅពីជេីងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំនុចកើតហេតុខាងលើ ក៏ស្រាប់តែរថយន្តជ្រុលទៅបុកបង្គោលផ្លាកសញ្ញាបង្ហាញផ្លូវពេញមួយទំហឹង បណ្តាលអោយបុរសជាប្តីរងរបួសធ្ងន់ ចំណែកស្ត្រីជាប្រពន្ធរងរបួសស្រាល ចំណែករថយន្តបានរងការខូចខាតយ៉ាងដំណំផងដែរ ។
លោកបន្តទៀតថា បុរសរងគ្រោះមានឈ្មោះ ស៊ឹម ភានិត អាយុ២១ឆ្នាំ រស់នៅភូមិថ្នលកែង ឃំុអន្លុងវែង ស្រុកអន្លុងវែង ខេត្តឧត្តមានជ័យ ។ លោកក៍បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា គ្រោះថ្នាក់ខាងលេីទីមួយគឺបណ្តាលមកពីការបេីកបរក្នុងល្បឿនលឿន និងទីពីគឺរថយន្តខូចម៉ែត្រចង្កូត កាច់បទមិនបាន
ទេីបធ្វេីអោយរថយន្តខាងលេី ជ្រុលទៅបុកបង្គោលផ្លាកសញ្ញាបង្ហាញផ្លូវពេញទំហឹងតែម្តង ។
លោកថាបច្ចុប្បន្នជនរងគ្រោះទាំងពីអ្នកប្តីប្រពន្ធ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅជួយសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ចំណែករថយន្តត្រូវបានក្រុមគ្រួសារនាំយកមករក្សាទុក្ខផងដែរ ៕ សួនលីណា




































