នាង
ខេត្តស្វាយរៀង៖សិស្សានុសិស្សអនុវិទ្យាល័យម្រាម១៨៧នាក់ គ្មានអាគារសិក្សាទៅសុំអាគារសាលាបឋមសិក្សាម្រាមមួយខ្នងដើម្បីសិក្សាអស់រយៈពេល០៥ឆ្នាំមកហើយ ក៏ប៉ុន្តែ នៅឆ្នាំសិក្សា២០១៧-២០១៨នេះអាគារបាក់បែក ទ្រុឌទ្រោមយ៉ាងខ្លាំង ជួសជុលអស់លទ្ធភាព ដំបូលលិច ជញ្ជាំងរហែកបាំងកៅស៊ូតង់ សរសរពុក ផ្ទោងផ្លានក៏ពុកប្រឈមនិងដួលរលំដោយ
ភ្លៀងខ្យល់កន្ត្រាក់នាចុងរដូវវស្សានេះធ្វើឲ្យលោកគ្រូអ្នកគ្រូព្រមទាំងគណៈកម្មការមាតា បីតាសិស្សព្រួយបារម្មណ៍សុវត្ថិភាពកូនៗរបស់គាត់ក៏បានអំពាវនាវរកសប្បុរសជនជាពិសេសរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ មេត្តាផ្តល់អាគារសិក្សា០១ខ្នង០៦បន្ទប់ អាគារបណ្ណាល័យនិងទីចាត់ការសាលា១ខ្នង០៣បន្ទប់ផងទាន! ។ការអំពាវនាវរកសប្បុរស់ជននេះធ្វើឡើងនៅព្រឹកថ្ងៃទី១៩វិច្ឆិកា២០១៧ នៅអនុវិទ្យាយល័យម្រាមស្ថិតនៅភូមិម្រាមខាងត្បូងឃុំម្រាមស្រុករមាសហែក។ទាក់ទិនករណីខាងលើនេះលោកម៉ៅ វាន នាយកសាលាអនុវិទ្យាល័យម្រាម
បានមានប្រសាសន៍ថា អនុវិទ្យាល័យម្រាមបានបង្កើតឡើង ចាប់តាំងពីខែមករាឆ្នាំ២០១៣ បានប្រកាស់ជាផ្លូវការនៅឆ្នាំ២០១៤មានលោកគ្រូ ចំនួន០៦រូបស្រី០ៗនៅឆ្នាំសិក្សា២០១៣-២០១៤ មានសិស្ស ១២៥នាក់ស្រី៥៥នាក់ត្រូវចូលសិក្សា។ដូច្នេះលោកត្រូវសុំខ្ចីអាគារចាស់នៃសាលាបឋមសិក្សាម្រាម១ខ្នងមកជួសជុលដើម្បីបង្រៀនសិស្ស រហូតមកដល់បច្ចុប្បន្នឆ្នាំ
សិក្សា២០១៧-២០១៨នេះអនុវិទ្យាល័យម្រាម ពុំទាន់មានអាគារសិក្សានៅឡើយទេ ហើយអាគារសិក្សា ដែលកំពុងបង្រៀនសព្វថ្ងៃនេះគឺជាអាគារសិក្សាបាក់បែករបស់សាលាបឋមសិក្សាម្រាម បោះបង់ចោលយូមកហើយ គណៈកម្មការមាតាបីតាសិស្ស បានសុំខ្ចីយកមកជួសជុល ទិញកៅស៊ូតង់មកបិតបាំងបង្រៀនសិស្សរហូតមក៥ឆ្នាំហើយក៏ប៉ុន្តែឆ្នាំសិក្សា២០១៧-២០១៨នេះ សាលាជួសជុលអស់លទ្ធភាព បិទបាំងឬបិទបាំងលែងកើតទើបមានការព្រួយបារម្មណ៍ពីសុវត្ថិភាព ទោះបីយ៉ាងណាក៏ដោយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សខំប្រឹងប្រែងតស៊ូបង្រៀននិងរៀន ពេលថ្ងៃក្តៅខ្លាំង ហើយពេលមានភ្លៀងគឺមិនអាចបង្រៀនកើតទេ។លោកនាយកបន្ត
ទៀតថា អនុវិទ្យាម្រាមគ្មានអាគារសិក្សា គ្មានអាគារទីចាត់ការ គ្មានបណ្ណាល័យ និងគ្មានសម្ភារៈប្រើប្រាស់ ជាច្រើនទៀតដូចជា កុំព្យូទ័រ សម្រាប់សាលា និងភ្លើងអគ្គីសនីជាដើម។លោកនាយកបន្តទៀតថា សិស្សចំណុះអនុវិទ្យាល័យម្រាមមានចំនួន០៧ភូមិគឺ៖១-ភូមិម្រាមខាងត្បូង ២-ភូមិម្រាមខាងជើង ៣-ភូមិអកមូល ៤-ភូមិតាទ្រូ ៥-ភូមិបឹងភេ៦-ភូមិត្រពាំងជ័រនិង៧-ភូមិព្រៃស្រះ។ចំណែកលោកម៉មសាវុធនាយកសាលាបឋមសិក្សាម្រាម បានឲ្យដឹងថា
សាលាបឋមសិក្សាម្រាម មានផ្ទៃដីសរុប៨,៩៧៧,២៥ម៉ែត្រការ៉េ មានបុគ្គលឹក១៥នាក់ស្រី០៨នាក់ មានសិស្សសរុប៤៧២
នាក់ស្រី២១០នាក់ មាន១៣ថ្នាក់ ចំណែកអាគារសិក្សាមាន០២ខ្នងស្មើ០៧បន្ទប់ (ចែកជា០២ពេលព្រឹកល្ងាច)។លោកនាយកបន្តទៀតថា អាគារសិក្សា ក៏ចាស់ទ្រុឌទ្រោមដែរ ពេលមានភ្លៀងខ្យល់ត្រូវជម្លៀសសិស្សចេញពីសាលារកកន្លែងមានសុវត្ថិភាព។ដូច្នេះតម្រូវការ អាគារ១ខ្នង ស្មើ០៦បន្ទប់ បំពាក់គ្រឿងសង្ហារឹម តុ កីអី ក្តាខៀន សុំ អាគារទីចាត់ការ
០១ខ្នង ០១បន្ទប់ បណ្ណាល័យ០១បន្ទប់ និងបង្គន់អនាមយ័០១ខ្នង ស្មើ០៤បន្ទប់ ។ហើយសិស្សចំណុះសាលាបឋសិក្សាម្រាមមាន០៧ភូមិដែរគឺភូមិម្រាមខាងត្បូង ភូមិម្រាមខាងជើង ភូមិត្រពាំងជ័រ ភូមិអកមូល ភូមិតាទ្រូ ភូមិល្បើកនិងភូមិព្រៃស្រះ
។សូមអំពាវនាវសប្បុរសជននិងរាជដ្ឋាភិ បាលមេត្តាចុះមកពិនិត្យនិងផ្តល់អាគារសិក្សា ដោយក្តីមេត្តា៕




































