បញ្ជាការដ្ឋានតំបន់សឹករងកំពង់ធំ ផ្សព្វផ្សាយ​សភាពការណ៍​ថ្មី​ៗក្រោយពេល​រំលាយ​គណបក្សសង្គ្រោះ​ 

0

កំពង់ធំៈ ក្រោយពេល តុលាការ​កំពូល​ បានប្រកាស​សាល​ដីកា​រំលាយ​គណបក្សសង្គ្រោះជាតិ រួមទាំងបាន ដកសិទ្ធិការធ្វើនយោបាយ មន្រ្តីថ្នាក់​ដឹកនាំ​សំខាន់​ៗ​ ចំនួន​១១៨​ នាក់ របស់គណបក្សសង្រ្គោះជាតិ ត្រូវបាន  បញ្ជាការដ្ឋានតំបន់សឹករងកំពង់ធំ ធ្វើការផ្សព្វផ្សាយ​សភាពការណ៍​ថ្មី​ៗ ជូនដល់នាយទាហាន និងពលទាហា​ន នៅ​បញ្ជាការ​រដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្ទាប់ពីគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជារួច ។

ពីធីផ្សព្វផ្សាយសភាពការនៅក្នុងប្រទេស ត្រូវបានចូលរួមជាអធិបតីភាព លោក ឧត្តមសេនីយត្រី​ សោម​ ស៊ុន​ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ នៅព្រឹក​ថ្ងៃ​ច័ន្ទ​ទី​២០ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ ក្នុងនោះឯកឧត្តម បានការ​ប្រគល់​ភារកិច្ច​ ដែលមាន៥ចំនុចសំខាន់ៗរួមមាន ១-​ បន្តសហការណ៍​ ល្អជាមួយ​អាជ្ញា​ធរ​ដែនដី​និង​សមត្ថកិច្ច​នាៗ​ អនុវត្តន៍​នូវ​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​   ទប់ស្កាត់​នូវ​អំពើ​ល្មើស​ច្បាប់​ ឬ​ ការ​បង្ករចលាចល​ក្នុង​សង្គម​ឲ្យ​បាន​ជា​ដាច់ខាត​  ២-​ បន្តត្រៀមបម្រុងកម្លាំង​ និង​គ្រឿង​បំពាក់​គ្រប់​គ្រាន់​ដើម្បី​ចល័ត​អន្តរាគមន៍​តាម​បទ​បញ្ជា​របស់​ថ្នាក់​លើ​ ឲ្យ​ទាន់​ពេលវេលា​ ទី៣-​ ខិតខំ​បន្តធ្វើអំពើល្អ​ជាមួយ​​ប្រជាពលរដ្ឋ​បម្រើ​ប្រជាជន​  ដោយ​ចាត់​ទុក​ថា​កងទ័ព​គឺជា​កូន​ចៅ​របស់​ប្រជា​ជន​  ទី៤-ត្រូវ​អនុវត្តន៍​ឲ្យ​បាន​សម្រេច​នូវ​ភារកិច្ច​កិច្ច​ដែល​ថ្នាក់​លើ​បាន​ប្រគល់ ទី៥-​ គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ចំណាត់​ការ​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​ចាប់​ឃាត់​ខ្លួន​ មេដឹកនាំ​គណៈ​បក្ស​ប្រឆាំង​ កឹម​ សុខា​ ដែល​ជា​ជន​ក្បត់ជាតិ​ ដើម្បី​កាត់​ទោស​តាម​ច្បាប់​  និង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ចំណាត់​របស់​តុលាការ​កំពូល​ដែល​សវនាការ​និង​ប្រកាស​សាលដីកា​ ក្នុង​ការ​រំលាយ​គណបក្សសង្គ្រោះ​ជាតិ​  និងការ​កាត់​សិទ្ធ​នយោបាយ​ដល់​មន្រ្ដី​ថ្នាក់​ដឹកនាំ​សំខាន់​ៗចំនួន​១១៨នាក់​ ​យៈពេល៥ឆ្នាំ​  របស់​គណបក្ស​នេះ​  កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៦ខែវិច្ឆិកា​ឆ្នាំ​២០១៧កន្លង​មក​នេះ​ ។

ប្រជាពលរដ្ឋទូទៅ បានស្វាគមន៍ នឹងគាំទ្រចំណាត់ការ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរក្សាសន្តិភាព និង បង្កើនការអភិវឌ្ឍន៍ ក្រោមការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យដឹកនាំនាវាសន្តិភាពឆ្ពោះទៅរកភាពរីកចំរើន ។

ដោយ  ប៊ុន រដ្ឋា