ឯកឧត្តម សាយ សំអាល់ កំពុងតែចរចារជាមួយក្រុមហ៊ុនដើម្បីបញ្ឈប់​ការលក់សំបុត្រនិងការ​យក​លុយពី​ប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិ

0

សៀមរាបៈ នៅក្នុងពិធីចែកពូជ កូនជ្រូក និងមាន់ពូជ ដល់សហគមន៍ ដែលកំពុងរស់នៅលើខ្នងភ្នំគូលេន ដើម្បីកែសម្រួលប្រជាពលរដ្ឋ ដែលធ្លាប់តែកាបើរុករាន្ទដីធ្វើចំការវិលជុំ មកការរកចំណូលពីការចិញ្ចឹមជ្រូក កណ្តុរ និងមាន់ រួមទាំងការរកចំណូលពីភ្ញៀវទេសចរណ៍ ជាលក្ខណៈនាំភ្ញៀវទស្សន៍នា និងការស្នាក់នៅ រួម​ទាំងការចំអិនអាហារជូនភ្ញៀវទេសចរណ៍ ហើយនឹងបញ្ឈប់ការលក់សំបុត្រ  កាតយកលុយចំណតរថយន្ត ទាំងភ្ញៀវជាតិ និងអន្តរជាតិ រួមទាំងប្រជាពលរដ្ឋ ឯទៀតដែលគោរពព្រះពុទ្ធសាសនា ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ ដោយសារតែក្រុមហ៊ុនម៉ៅការនេះ ធ្លាប់បានសាងសង់ផ្លូវឡើងភ្នំគូលេន ទើបបានជាអនុញ្ញាតិឲ្យមានការលក់សំបុត្រ  ប៉ុន្តែមកដល់ពេលនេះមិន គួរ​លក់សំបុកតឡើងលើភ្នំទៀតទេ ព្រោះភ្នំនេះជាមរតក វប្បធម៌របស់យើង ភ្នំនេះជាទឹកដីស័ក្កសិទ្ធរបស់​យើង ភ្នំនេះជាកន្លែងដែលប្រជាជនខ្មែរយើងឡើងមកបន់ស្រន់ ខណៈឯកឧត្តម កំពុងតែពិភាក្សាជាមួយ​ក្រុម​​ហ៊ុនដើម្បីផ្តល់សំណងឲ្យក្រុមហ៊ុន ដើម្បីឲ្យក្រុមហ៊ុនបញ្ឈប់ទាំងស្រុងក្នុងការយកលុយឡើងភ្នំគូលេន ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានបំណង់ប្រែក្លាយតំបន់ភ្នំគូលេននេះ ឲ្យក្លាយជាទេស​ចរណ៍ធម្មជាតិ សម្រាប់ទទួលភ្ញៀវជាតិនឹងអន្តរជាតិ ដោយឲ្យប្រជាពលរដ្ឋរៀបចំផ្ទះសំបែងឲ្យបានស្អាត សមរម្យ សម្រាប់ការទទួលភ្ញៀវស្នាក់នៅ ដោយភ្ញៀវខ្លះគាត់មិនចង់សម្រាក់នៅក្នុងសណ្ឋាគារនោះទេ ដូច្នេះ ប្រជាពលរដ្ឋអាចរកចំណូលបានពីភ្ញៀវដោយការនាំភ្ញៀវទស្សនាសត្វ ប្រាសាទនានា ទាំងការចំអិនម្ហូបអា​ហារ ដើម្បីប្តូរពីការធ្វើចំការវិលជុំ ដោយការកាប់ឆ្ការ ។

ពិធីចែកជូនកូនជ្រូកពូជបានធ្វើឡើងនៅចុងសប្តាហ៍នេះ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋ​មន្រ្តីក្រសួងបរិស្ថាន បានចែកកូនជ្រូកពូជ នឹងមាន់ ដល់សហគមន៍ តំបន់ការពារព្រៃធំពពេល ស្ថិតនៅលើ ខ្នងភ្នំគូលេន ស្រុកស្វាយលើ ខេត្តសៀមរាប ស្ថិតក្នុងឧទ្យានជាតិ  ព្រះជ័យវរ័ន្ម នរោត្តមភ្នំគូលេន  ដែលមាន ប្រជាជន៩៦គ្រួសារ គ្រប់គ្រងព្រៃចំនួន ១៨៧ហិកតា ប្រជាជនមានមុខរបរធ្វើចំការ ដាំត្រាវ ពោត សណ្តែក ថ្នាំជក់ ម្នាស់ ដំឡូង ចេក ស្វាយចន្ទី និងចិញ្ចឹមសត្វ ក្រៅពីមុខរបរខាងលើ ប្រជាពលរដ្ឋរស់នៅក្នុងព្រៃភ្នំនាំ គ្នាចូលព្រៃបេះផ្លែឈើ ដកផ្សិត ជីកទំពាំង នៅក្នុងពិធីនេះ សហគមន៍១៨គ្រួសារទទួលបានកូនជ្រូកកណ្តុរ ៥៤ក្បាល និង១១គ្រួសារទទួលបាន មាន់ ១១៥ក្បាល ២៩គ្រួសារទៀតទទួលបានសម្ភារៈចិញ្ចឹមសត្វ ។  

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ បានមានប្រសាសន៍ថា និងរៀបចំ​តំបន់ទេសចរណ៍ភ្នំគូលេន ឲ្យក្លាយទៅជាកន្លែងទេសចរណ៍សំខាន់នៅក្នុងខេត្តសៀមរាប ដោយគ្រោងនឹង ទិញម៉ាស៊ីនតំលៃជាង១០ម៉ឺនដុល្លាសម្រាប់ដុតកំទេសំរាម និងអាចអូសយកថាមពលអគ្គិសនីយ៍ពីការដុត សំរាម ក្នុងនោះគ្រោងនិងរៀបចំសាងសង់តូចលក់ឲ្យប្រជាពលរដ្ឋជាថ្មី ដើម្បីឲ្យមានរបៀបត្រឹមត្រូវ ជៀសវាងប៉ះពាល់បរិស្ថាន ។

ដោយ  ប៊ុន  រដ្ឋា