សាខាកាកបាទក្រហមខេត្តកែបអញ្ជើញចូលរួមបុណ្យសពលោកតា សឹង ហ៊ត

0

អួង វឹង 3:
ខេត្តកែប ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត រួមដំណើរដោយ ឯកឧត្តម លោកជំទាវ ជាសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត អនុសាខាកាកបាទក្រហមក្រុង អញមញ្ជើញចូលរួមបុណ្យសពលោកតា សឹង ហ៊ត អាយុ ៧៨ ឆ្នាំ អតីតៈសមាជិកក្រុមប្រឹក្សាសង្កាត់កែប ដែលបានទទួលមរណៈភាពដោយរោគគារពាធ នឹងបាននាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមមានគ្រឿងឧបភោគ បរិភោគ ជាអង្ករ ១០០ គីឡូក្រាម ទឹកបរិសុទ្ធ១០យូ ទឹកត្រី០១យូ ទិកសុីអីុវ ០២យូ មី០១កេះ នឹងថវិកា ១៥៣៩០០០៛ ប្រគល់ជូនដល់ក្រុមគ្រួសារសពទុក្ខចាត់ចែងធ្វេីបុណ្យតាមប្រពៃណី នៅភូមិកែប សង្កាត់កែប ក្រុងកែប។