សម្ពោធដាក់អោយដំណើរការបន្ថែមមជ្ឈមណ្ឌលការងារខេត្តបន្ទាយមានជ័យក្រោមជំនួយSIDA ប្រទេសស៊ុយអែត

0

ឃិន គន្ធា: បន្ទាយមានជ័យ : សម្ពោធដាក់អោយដំណើរការបន្ថែមមជ្ឈមណ្ឌលការងារខេត្តបន្ទាយមានជ័យក្រោមជំនួយសុីដា(SIDA) ប្រទេសស៊ុយអែត ដែលស្ថិតនៅក្នុងបរិវេណមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តនាភូមិភ្នំជញ្ជាំងសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណកាលពីថ្ងៃទី២១វិច្ឆិកាឆ្នាំ២០១៧។
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យមានប្រសាន៍ថា: ខេត្តបន្ទាយមានជ័យកំពុងមានសក្តានុពលក្នុងការទាក់ទាញវិនិយោគទុនក្នុងនិងក្រៅប្រទេស ដែលវាក៏បានបង្កើតការងារថ្មីៗ ក៏ដូចជាជម្រុញកំណើនសេដ្ឋកិច្ច។
លោកបន្តថា មជ្ឈមណ្ឌលនេះ ជាទីជួរមុខ១ក្នុងការផ្តល់សេវាការងារដោយផ្ទាល់ តម្លាភាព មិនយកកម្រៃជូនអ្នកឬនិយោជិកដែលស្វែងរកការងារធ្វើនិងផ្តល់ការបណ្តុះបណ្តាលដូចជា ផ្តល់សេវាចុះឈ្មោះ ផ្គូផ្គង ជ្រើសរើសនិងបញ្ជូនអ្នកស្វែងរកការងារទៅអោយនិយោជកឬបញ្ជូនកម្មករទៅថៅកែ) ។ប្រមូលនិងផ្សព្វផ្្សាយព៍ត័មានជ្រើសរើសកម្លាំងពលកម្ម នុងកម្មវិធីបណ្តុះបណ្តាល។ផ្តល់ការប្រឹក្សាយោបល់ពីអាជីព ការងារ វិជ្ជាជីវ:ដល់សិស្សនិស្សិតឬអ្នកស្វែងរកកាងារ។ផ្តល់ព៍ត័មានទីផ្សារការងារ។
ដូចជាក្នុងដំណើរការសាកល្បង៦ខែមកនេះ មជ្ឈមណ្ឌលនេះបានផ្តល់សេវាទៅអ្នកស្វែងរកការងារនិងនិយោជកក្នុងវិស័យដែលកំពុងមានតម្រូវការខ្ពស់នាបច្ចុប្បន្នដូចជាការងារកាត់ដេរសម្លៀកបំពាក់ ទេសចរណ៍ បដិសណ្ឋារកិច្ច ការកំសាន្តក្នុងកាសីុណូ..បានរាប់រពាន់នាក់។
លោកឡាស់ ស្វីសិន(Mr Lars Svesson) នាយកគម្រោងនៃទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែរត-សុីដា(SIDA ) ថ្លែងថា : ភ្នាក់ងារផ្តល់សេវាការងារសាធារណ:ប្រទេសស៊ុយអែតនៃទីភ្នាក់ងារសិុដាមានកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារជាតិមុខរបរនិងការងារ(ទ.ជ.ម.ក) នៃក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវ:-កម្ពុជាបានអនុវត្តគម្រោង “ការគាំទ្រការអភិវឌ្ឍន៍ជំនាញនិងការងារសម្រាប់យុវជនកម្ពុជា” ជា២ដំណាក់កាល ក្នុងនោះដំណាក់កាលទី១មានរយ:ពេល៤ឆ្នាំ ពីឆ្នាំ២០១៣ដល់២០១៧និងដំណាក់កាលទី២ពីឆ្នាំ២០១៧ដល់២០១៩។ ហើយបានអនុវត្តបង្កើតមជ្ឈមណ្ឌលការងារនៅខេត្ត៤ គឺខេត្តតាកែវ កំពង់ចាម កំពង់ធំនុងបន្ទាយមានជ៏យ។
នេះក៏ជាការលើកកម្ពស់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យនិងជម្រុញកំណើនជីវភាពគ្រួសារនិងសេដ្ឋកិច្ចតំបន់ សេដ្ឋកិច្ចជាតិ។
លោក ឡាស្ត ស្វូីសិន ថ្លែងបន្តថា : កម្ពុជាមានមជ្ឈមណ្ឌលការងារនេះ១០ ក្នុង៤ ជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជានុងស៊ុយអែត ដែលវាដើរតួនាទូជាការិយាល័យច្រកចេញចូលតែមួយសម្រាប់ផ្តល់សេវាជួយស្វែងរកការងារជូនពលរដកម្ពុជា រួមទាំងនៅខេត្តបន្ទាយមានជ័យដើម្បីជួយផ្តល់ជម្រើសការងារដែលមិនធ្វើចំណាកស្រុក។
លោកពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: និងជាអនុប្រធានគណ:កម្មាធិការជាតិបណ្តុះបណ្តាលមានប្រសាសន៍ថា: គម្រោងនេះមានបំណងផ្តល់ព័ត៍មាននិងណែនាំយុវជនពីតម្រូវការក្នងទីផ្សារការងារ,ផ្តល់ឱកាសដល់សិស្ស និស្សិតក្នុងទទួលបានការហ្វឹកហាត់ការងារ បង្កលក្ខណ:ងាយស្រួលដល់យុវជននៅជនបទក្នុងការអភិវឌ្ឍន៍ជំនាញវិជ្ជាជីវ: ជំនាញផ្នែកទន់ ផ្នែករឹង ការស្វែងរកការងារ ឬប្រកបអាជីវកម្មនិងបង្កលក្ខណ:ងាយស្រួលដល់និយោជកផងដែរក្ន្ងការស្វែងរកបុគ្គលិក កម្មករ ដែលមានជំនាញគ្រប់គ្រាន់។
លោក ពេជ សោភ័ន មានប្រសាសន៍បន្តថា: គម្រោងនេះ ទទួលបានការយកចិត្តទុកដាក់ លើកកម្ពស់ដែលមានក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោហ៊ុន. សែន នាយករដ្ឋមន្ត្រីបានជម្រុញអោយអនុវត្តនិងត្រួតពិនិត្យលទ្ធផលន្ងប្រសិទ្ធិភាពវាខ្លាំងណាស់។
យុវនារីសិក្ខាកាមមកទទួលការបណ្តុះបណ្តាលវិជ្ជាជីវ:ខាងពួត័មានវិទ្យាមកពីភូមិបឹងត្រកួនស្រុកថ្មពួកនិយាយប្រាប់កាសែតរស្មីកម្ពុជាថា :នាងបានសិក្សា២ឆ្នាំហើយៗ អាចដឹងថាបានទទួលចំណេះជំនាញពីគ្រូបណ្តុះបណ្តាលនៅទីនេះ បានយកទៅប្រើប្រាស់កើត គឺយកទៅបើកកន្លែងលក់កំព្យួរទ័រ។
ចំណែកយុវជនចក់ ចិន អតីតពលករខាងសាងសង់នៅប្រទេសថៃ និយាយប្រាប់កាសែតរស្មីកម្ព្ជជាថា: ប្អូនក៏ទទួលការហ្វឹកហ្វឺននៅមជ្ឈមណញឌលនេះជាង១ឆ្នាំមកនេះ ក៏សង្ឃឹមថា អាចយកទៅប្រកបរបរបាន។ម្យ៉ាងរបរខាងសាងសង់កំពុងមានទីផ្សាល្អណាស់៕ដោយ៖ឃិន គន្ធា