កំពង់ធំៈ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញចុះសំណេះសំណាលជាមួយ និងប្រជាពលរដ្ឋក្រីក្រី ដែលកំពុងជួយការលំបាក់ និងបានផ្តល់អំណោយជូន មានចំនួន១៧៤នាក់ ដែលមកពីភូមិចំនួន៩ នៅក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ បានទទួលអង្ករ២០គ.ក ប្រេងឆា ១លីត្រ ត្រីខ មួយយួរ អំបិលមួយគ.ក ដែលពីធីនេះបានធ្វើឡើងនៅរសៀលថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ។
លោក ង៉ែត សារី អភិបាលស្រុកស្ទោង បានបញ្ជាក់ពីស្ថានភាពស្រុកស្ទោង ដែលមាន ប្រជាពលរដ្ឋសរុប ១៣៣,៤០៩នាក់ ស្រី ៦៧,៨០៧នាក់ ដោយឡែកឃុំប្រឡាយមានភូមិចំនួន ១៤ ប្រជាពលរដ្ឋចំនួន ២៨៨៦គ្រួសារ ប្រជាពលរដ្ឋសរុប ១៤,៣៩៤នាក់ ស្រីចំនួន៧៥៩៣នាក់ គ្រួសារក្រ ១ មាន៣៦០ គ្រួសារ ក្រ ២មានចំនួន ៤២៧ ប្រជាពលរដ្ឋមានមុខរបរធ្វើស្រែចំការ និងលក់ដូរ ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា នេះអំណោយរបស់សង្គមកិច្ច ដែលបានផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែជួបការលំបាក មានការខ្វះខាត ដែលការយកចិត្តទុកដាក់របស់អាជ្ញាធរ ស្រុក និងអាជ្ញាធរខេត្ត បានជួយដល់បងប្អូន ទោះជាមិនបានច្រើនក្តីក៏វាជាទឹកចិត្តជួយគ្នា ទៅវិញទៅមក និងបានជួយសម្រួលជីវភាពបានមួយកំរិតផងដែរ ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី គឺមានការយកចិត្តទុកដាក់គិតគូរពីជីវភាពរបស់ប្រជាពលរដ្ឋ និងបាន ផ្តាំផ្ញើរឲ្យអាជ្ញាធរស្រុក ខេត្តជួយដល់ប្រជាពលរដ្ឋ គ្រប់ទិសទីដែលជួយហានិភ័យ ឬគ្រោះមហន្តរាយននានា និងប្រជាពលរដ្ឋទីទាល់ក្រ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់អត់បាយស្លាប់ដោយមិនបានដឹងនោះទេ នៅក្នុងឳកាសនេះផងដែរ
ឯកឧត្តម សុខ លូ បានបញ្ជាក់ពីសភាពការណ៍ថ្មីដែលស្ថាប័នតុលាការ បានសម្រេចប្រកាស រំលាយគណបក្សសង្រ្គោះជាតិ គឺដោយសារតែមេដឹកនាំរបស់គណបក្សសង្រ្គោះជាតិមាន ការឃុបឃិតជាមួយជនបទេស ឲ្យជនបរទេសបង្គាប់បញ្ជារបញ្ហានយោបាយនៅកម្ពុជា និងជាការលូនដៃ ផ្ទៃក្នុងរបស់ប្រទេស ដែលវាផ្ទុយពីច្បាប់រដ្ឋធមនុញ្ញ មានទោសស្មើរនឹងក្បត់ជាតិ ក្បត់ប្រជាជាតិឯង និងព្យាយាទាញកម្ពុជាដែលមានសន្តិភាពស្រាប់ ឲ្យធ្លាក់ចូលក្នុងស្ថាភាពអតីតកាលដែលខ្មែរគ្រប់រូបចងចាំមិន ភ្លេចនូវការជូរចត់ដែលឌិតជាប់ក្រអៅបេះដូងកូនខ្មែរគ្រប់រូប។
ដោយ ប៊ុន រដ្ឋា





































