កំពង់ធំៈ សកម្មភាពបដិវត្តន៍ពណ៌ របស់គណបក្សសង្គ្រោះជាតិ ក្រោមការដឹកនាំរបស់ លោក គឹម សុខា ដែលបានរួមគំនិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានឯកឧត្តម សោម ស៊ុន តំណាងគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ធ្វើការផ្សព្វផ្សាយ បញ្ជាំស្លាយជូនប្រជាពលរដ្ឋ លោកតា លោកយាយ ទស្សនា ក្នុងពិធីផ្សព្វផ្សាយពីគោលនយោបាយភូមិឃុំមានសុវត្តិភាព ទាំង៩ចំនុច។
ពីធីសំណេះសំណាលជាមួយលោកតាលោកយាយ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម សោម ស៊ុន និងសហការី និងអាជ្ញាធរ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយមានការចាក់បញ្ជាំងស្លាយ ស្តីពី សកម្មភាព បដិវត្តន៍ពណ៌ របស់គណបក្សសង្គ្រោះជាតិដែលបានធ្វើនៅកម្ពុជាកន្លងមក រួមទាំងសភាពការណ៍ថ្មីក្រោយពេលគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូល សម្រេចរំលាយគណបក្សសង្រ្គោះ ជាតិស្របតាមច្បាប់រដ្ឋធនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៧ ។
ក្រោយតុលាការកំពូលប្រកាសសាលដីការំលាយគណបក្សសង្គ្រោះជាតិ និងកាត់សិទ្ធធ្វើនយោបាយរបស់ថ្នាក់ដឹកនាំសំខាន់ៗចំនួន ១១៨នាក់ ដោយមិនអោយធ្វើនយោបាយចំនួន៥ឆ្នាំ នៅថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៧កន្លងមក បានធ្វើឲ្យមហាជន គាំទ្រយ៉ាងពេញទំហឹងនូវចំណាត់របស់រាជរដ្ឋាភិបាល នៅក្នុងឳកាសនេះ ផងដែរ ឯកឧត្តម សោម ស៊ុន បានផ្សព្វផ្សាយស្តីពីគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំនុច ជូនតំណាងប្រជាពលរដ្ឋមកពី៣ភូមិ (ភូមិពន្លាជ័យ ,ភូមិពោធិ, និងភូមិចន្លុះ) ក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។
ឯកឧត្តម សោម ស៊ុន បានធ្វើការផ្តាំផ្ញើរឲ្យ កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ច ការពារសុខសុវត្តិភាពជូន ប្រជាពលរដ្ឋ រក្សាភាពស្ងៀមស្ងាត់ និងត្រូវធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ចូលរួមដោះស្រាយរាលបញ្ហា មិន ត្រូវជឿលើការញុះញ៉ុង បំភិតបំភ័យពីសំណាក់ក្រុមអគតិណាឡើយ ត្រូវបំរើប្រជាជនដោយចិត្តស្មោះដូចជា ម៉ែជាឳ ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍សង្គម ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ដោយ ប៊ុន រដ្ឋា




































