អភិបាលខេត្តតាកែវចុះសួរសុខទុក្ខកម្មករនិងកម្មាការិនី១១៥ដែលជួបគ្រោះថ្នាក់ចរាចរណ៍ម្សិលមិញ

0

តាកែវ៖ នៅក្នុងការចុះសួរសុខទុក្ខដល់កម្មករ កម្មាការិនីរោងចក្រដែលជួបហេតុការគ្រោះថ្នាក់ចរាចរណ៏ ក្រឡាប់រថយន្តបណ្តាលអោយស្រ្តីកម្មករម្នាក់ស្លាប់ និង១១៤នាក់រងរបួសធ្ងន់ស្រាល នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកបាទីនិងបានអញ្ជើញទៅចូលរួមបុណ្យសពស្រ្តីកម្មាការរីនេះដែលស្លាប់ដល់លំនៅដ្ឋាននារសៀលថ្ងៃពុធ ទី ២២ វិច្ឆិកា ២០១៧ អភិបាលខេត្តតាកែវលោក ឡាយ វណ្ណៈ បានធ្វើការសន្យាជាមួយនិងក្រុមគ្រួសារស្រ្តីកម្មាការីនីដែលស្លាប់ ដោយលោកនិងជួយទំនុកបំរុងលើការសិក្សាប្អូនស្រីពីរនាក់របស់ស្រ្តីរងគ្រោះអោយបន្តការសិក្សារហូតដល់បញ្ចប់មហាវិទ្យាល័យ។
ថ្លែងនៅចំពោះមុខក្រុមគ្រូសារស្រ្តីកម្មាការិនីដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៏ លោកអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ បានថ្លែងថា ប្អូនស្រីពីរនាក់របស់កម្មការីនីដែលស្លាប់ លោកនិងបង់ប្រាក់ថ្លៃការសិក្សា មហាវិទ្យាល័យវ៉ាន់ដាគណនេយ្យរយៈពេល៤ឆ្នាំនិងឧបត្ថមថវិការចំនួន២០ម៉ឺនរៀលជាងរៀងរាល់ខែ ដល់ប្អូនស្រីដែលកំពុងតែសិក្សានៅរាជធានីភ្នំពេញ ហើយប្អូនស្រីម្នាក់ទៀតដែលកំពុងតែសិក្សាថ្នាក់ទី១០ លោកអភិបាលខេត្តសន្យាថានិងស្វែងរកអាហារូបរណ៏ផ្ដល់អោយក្រោយបញ្ចប់ការសិក្សានៅវិទ្យាល័យ។
ក្រៅពីបានសន្យាជួយទំនុកបំរុងចំពោះប្អូនស្រី២នាក់របស់ស្រ្តីកម្មាការីនីដែលស្លាប់ទៅ លោកអភិបាលខេត្តក៏បាននាំពាំនាំនូវការផ្ដាំផ្ញើសួរសុខទុកនិងចូលរួមរំលែកទុកពីឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ជូនបងប្អូនកម្មករ កម្មាការរីនីដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យនិងគ្រូសាសព ព្រមទាំងបាននាំយកនៅថវិការរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីស្តីទី យកមកចែកជូនដល់កម្មករ កម្មរិនីចំនួន ១១៥នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិការ១០ម៉ឺនរៀល ទឹកដោះគោឆៅមួយយួ ដោយឡែកសម្រាប់ក្រុមគ្រូសារសពបានទទួលថវិការរបស់ឯកឧត្តម ប៊ិន ឈិន ចំនួន២លានរៀល ពីលោកអភិបាលខេត្តតាកែវផ្ទាល់ចំនួន១លានរៀល កាកាបាទក្រហមចំនួន២លានរៀលនិងពីបេឡាជាតិរបបសន្តិសុខសង្គមចំនួន៤លានរៀល៕