ប៉ូលិសឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីលួច

0

ខេត្តរតនគិរី៖ ជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីលួចត្រូវកម្លាំងប៉ុស្ត៍រដ្ឋបាលឡាបានសៀកនឹងកម្លាំងអធិការនគរបាលក្រុងបានលុងសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត ឃាត់ខ្លួននៅវេលាម៉ោង១១នឹង៣០នាទីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោងតាមរបាយការណ៍ពីនគរបាលខេត្តបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ ៣នាក់ នៅចំណុចភូមិអូរមៀត តាមចម្លើយសារភាពរបស់ឈ្មោះ ទ្រី គង់ហេង «ហៅ ដែន» និង ឡេង ម៉ាឡាយ «ហៅ ឡាយ» ដែលពាក់ព័ន្ធ លួចកាលពីថ្ងៃទី២៤ខែវិច្ឆិកាកន្លងទៅ នៅវេលាម៉ោង២នឹង៥៧នាទី នៅចំណុចផ្ទះឈ្មោះ អេង ទិព្វលាភា ស្ថិតនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀកក្រុងបានលុង។

របាយការណ៍បានបន្តថា កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវកំណត់មុខសញ្ញាបាន ហើយស្នើសុំការសម្របសម្រួលពី លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ បន្ថែមទៀតដែល មានឈ្មោះដូចខាងក្រោម៖
ទី១- ឈ្មោះ ដង កាណាន់ «ហៅ ក្តាន់ ហៅធារ៉ា» ភេទ ប្រុសអាយុ២៧ឆ្នាំជនជាតិ គ្រឹង មានទីលំនៅភូមិធួយ ឃុំ ចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី មុខរបរ មិនពិតប្រាកដ ។
ទី២- ឈ្មោះ យ៉ុង វិចិត្រ «ហៅចក់» ភេទប្រុសអាយុ ២២ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិអូររមៀត សង្កាត់ឡាបានសៀកក្រុងបានលុងខេត្តរតនគិរី មុខរបរ មិនពិប្រាកដ ។
ទី៣- ឈ្មោះ សិុន ផាន់នី «ហៅ ទី» ភេទប្រុសអាយុ ២៥ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀកក្រុងបានលុងខេត្តរតនគិរី មុខរបរ មិនប្រាកដ ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានឃាត់ នៅអធិការដ្ឋាននគរបាលក្រុងបានលុងដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តចាត់វិធានការទៅតាមផ្លូវច្បាប់ ។ យក្ខឡោម