ខេត្តតាកែវ៖ បុរសម្នាក់បានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងគោយន្តកន្ត្រៃ ក្នុងទិសដៅបញ្ច្រាសគ្នា ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១១-១២ ស្ថិតនៅក្នុងភូមិស្វាយខាងជើង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវវេលាម៉ោង១៨ និង១៥នាទី។
លោកវរសេនីយ៍ទោ ភី ឆុន អធិការនគរបាលស្រុកអង្គរបូរីបានឲ្យដឹងថា គោយន្តកន្ត្រៃ ម៉ាកគូបូតា ពណ៍ខៀវ បើកបរដោយឈ្មោះ ង៉ាន ទិត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំ កើតហេតុខាងលើ បើកបរពីរត្បូងទៅជើង។ ចំណែកឯម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-0970 បើកបរដោយឈ្មោះ សូ រ៉ាយុត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ
រស់នៅភូមិទួលក្រសាំង (ខ) ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ បណ្តាលឲ្យរងរបួសធ្ងន់ (ជើងខាងស្តាំ) បើកបរពីរជើងទៅត្បូង (មិនពាក់មួកសុវត្ថិភាព) ជនរងគ្រោះត្រូវបានសាច់ញ្ញាត្តិបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ។
មូលហេតុដោយសារបើកបរបត់ឆ្វេងខ្វះការប្រុងប្រត្ន័យ។ បច្ចុប្បន្នជំនាញយកវត្ថុតាងទាំងពីរមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គរបូរី ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ ដោយ សាំង សារ៉ាវី 




































