នាង កម្មករម្នាក់ផឹកស្រារាល់ថ្ងៃក្លាយជាមនុស្សសរសៃប្រសាទ យកកាំបិតបំរុងអាករនិងរត់ចូលឡានសម្លាប់ខ្លួនឯងសំណាងល្អត្រូវអ្នកភូមិជួយទាន់

0

(ស្វាយរៀង)៖មានការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នា ជួយឃាត់និងចាប់ចងដោយបុរសម្នាក់ជាមនុស្សស្រវឹងខួបរាល់ថ្ងៃនិងមានជង្ងឺសរសៃប្រសាទជាយូឆ្នាំមកហើយផងនោះបានយកកាំបិតមកបំរុងអាករសម្លាប់ខ្លួននិងរត់ចូលរថយន្តប៉ុន្តែសំណាងល្អ សម្លាប់ខ្លួនមិនបានសម្រេច។

ហេតុការណ៍កើតកើតឡើងកាលពីវេលាម៉ោង១:២០នាទីថ្ងៃ២៩ខែវិច្ឆិកាឆ្នាំ២០១៧នៅផ្ទះរបស់ខ្លួនឯងស្ថិតក្នុងភូមិ លៀប ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង។

បើតាមអ្នកភូមិម្នាក់បានឲ្យដឹងថា៖បុរសខាងមានឈ្មោះ សំ អន អាយុ ៣២ រស់នៅភូមិឃុំកើតហេតុខាងលើហើយនៅព្រឹកថ្ងៃកើតហេតុនោះបុរសនេះ បានផឹកស្រាម្នាក់ឯងឡើងស្រវឹងជោគជាំហើយបានទាញយកកាំបិតយកមកបំរុងអាករខ្លួនឯងប៉ុន្តែត្រូវបានអ្នកភូមិឃើញស្រែកឆោឡោ និងនាំគ្នាឃាត់ទើបបុរសនោះ ទម្លាក់កាំបិតចុះ។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា៖ក្រោយពីទម្លាក់កាំបិតហើយបុរសដែលសរសៃប្រសាទនោះបានរត់ចូលរថយន្ត ក្រុងដែលកំពុងធ្វើដំណើរតាមដងជាតិលេខ១ពីកើតមកលិចប៉ុន្តែសំណាងល្អដោយរត់ចូលចំហៀងខាងក្រោយគឺរងរបួសបន្តិចបន្តួចប៉ុណ្ណោះនេះសំណាងហើយបើរត់ចូលចំពីមុខនោះមិនដឹងថាទៅជាយ៉ាងណានោះទេ។

ហើយត្រូវបានអ្នកភូមិចាប់យកមកដាក់ឲ្យដេកដោយចងនិងខ្សែអង្រឹងដើម្បីកុំឲ្យសម្លាប់ខ្លួនទៀត។
ប្រភពបន្តទៀតថា៖បុរសមានជង្ងឺសរសៃប្រសាទនោះជាបុរសពោះម៉ាយបានលែងលះគ្នាជាមួយប្រពន្ធជាង៣ឆ្នាំមកហើយក្រោយពីលែងប្រពន្ធនោះគឺបុរសនេះផឹកស្រាស្រវឹងរាល់ថ្ងៃតែម្តងបើទោះបីបងប្អូននិងអ្នកភូមិឃាត់យ៉ាងណាក៏មិនស្តាប់ដែរ។