ឯកឧត្តម បណ្ឌិតងួន ញ៉ិល បញ្ចុះបឋមសិលាសាងសង់ព្រះវិហារថ្មី វត្តឥន្រ្ទីយ៍សំវរៈ ហៅវត្តកំពង់ធំ

0

កំពង់ធំៈ  នយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យបងប្អូនចូលមករួបរួមក្នុងសង្គមជាតិវិញ ហើយកាត់ទោសតែមេៗខ្មែរក្រហម ពីព្រោះពួកទាំងនេះទទួលនយោបាយ ប្រល័យពូជសាសន៍ និងបាន ប្តេជ្ញាចិត្តមិនអោយខ្មែរក្រហមវិលមកវិញបានទេ រដ្ឋធន្នុញ្ញ បានចែងជាច្បាប់កំពូល ថាប្រទេសកម្ពុជាប្រកាន់យកនូវរបប​អព្យាក្រឹត្តមិនចូលបក្សសម្ព័ន្ឋ  មិនឲ្យប្រទេសណាលូកដៃមកក្នុងកម្ពុជា  ហើយកម្ពុជាមិនលូកដៃ ប្រទេសដ៏ទៃនោះទេ  ប្រសាសន៍នេះ ឯកឧត្តម បណ្ឌិតងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភា បានផ្លែងនៅក្នុងពិធី ​បញ្ចុះបឋមសិលាសាងសង់ព្រះវិហារថ្មី វត្តឥន្រ្ទីយ៍សំវរៈ ហៅវត្តកំពង់ធំ ដែលមានប្រជាពលរដ្ឋចូលរួម ជាង​១០០០នាក់ នៅព្រឹកថ្ងៃទី ៣០ ខែ វិឆ្ឆិកា ឆ្នាំ ២០១៧។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា  វត្តកំពង់ធំ ត្រូវបានសាងសង់ ព.ស ២១៧៧ ត្រូវនឹងគ.ស ១៣៣៣ ស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ សាងសង់ដោយ លោក ឧកញ៉ាតេជោបូរារាជ  មាស និងលោកជំទាវស្រែន វត្តឥន្រ្ទីសំវរៈ ហៅវត្តកំពង់ធំ ក្នុងរបបប្រល័យពូជ សាសន៍ ប៉ុលពត វត្តនេះបានរងការបំផ្លាញ គឺសល់តែព្រះវិហារមួយ និងចេតិយ៍ធំមួយ ហោត្រៃ២ ឧបដ្ឋានសាលាឈើមួយខ្នង កុដិឈើធំ តូច ៧ខ្នង ដែលមានសភាពចាស់ទ្រុឌទ្រមនាពេលនេះ ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ ១៩៧៩ វិស័យព្រះពុទ្ធសាសនាបានរស់ឡើងវិញ រួចផុតពីក្រញ៉ាំបីសាច វត្តឥន្រ្ទីសំវរៈ មានសភាព ធ្លុះធ្លាយគ្រប់ទីកន្លែងដោយព្រះសង្ឍមិនអាច ធ្វើពិធីកម្មផ្សេងៗបានឡើយ  ដូច្នោះទើបព្រះសង្ឃ អាចចារ្យ គណកម្មការវត្ត បានសម្រេចរុះរើដំបូលព្រះវិហារ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៧ ក្រោយមកទៀតក៏បាន ឃើញផ្នែកខាងក្រោម នៃព្រះវិហារបែកបាក់ ព្រោះជញ្ជាំងគ្មានសសរទេ ដោយពិនិត្តឃើញថា គ្មានគុណភាព ពុំអាចទុកបន្តទៀតបានទេ ក៏សម្រេចរុះរើទាំងមូលតែម្តង  ។

(  សូមបញ្ជាក់ថា វត្តនេះត្រូវបានដាក់បញ្ជូលជា​បេត្តកភ័ណ្ទជាតិរួចមកហើយ ) ក្រោយពីរុះរើព្រះវិហារទាំង​មូល ក៏ត្រូវបានអនុញ្ញាតិ ពីក្រសួងធម្មការ និងសាសនា ឲ្យសាងសង់ព្រះវិហារថ្មីឡើងវិញ  តាមរយះលិខិត លេខ ១៦៨/ ១៧ក.ធ.ស.ប្រក ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០១៧ ដែលមានបណ្តោយ៣៩ម.៣៦ម ទទឹង២៦.១៤ ម និងកម្ពស់៤១ម ។

នៅក្នុងពិធីបញ្ជុះបឋមសិលា  ឯកឧត្តម បណ្ឌិតងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភាសំណេះសំណាល ជា​មួយ​មន្រ្តីរាជការ ​លោកតាយលោកយាយ ប្រជាពលរដ្ឋ សិស្សានុសិស្ស ជាង១០០០នាក់ និងបានផ្តល់ ថវិកាសម្រាប់កសាងព្រះវិហារ ចំនួន២០លានរៀល និងប្រគេនមេគុណខេត្តកំពង់ធំ ទេយ្យទាន១ប្រអប់ និងបច្ច័យ ៤០ម៉ឺបរៀល មេគុណក្រុងស្ទឹងសែន  ទេយ្យទាន១ប្រអប់បច្ច័យ ២០ ម៉ឺនរៀល ប្រគេនព្រះចៅអធិការ៥វត្ត ក្នុង១អង្គទេយ្យទាន១ប្រអប់បច្ច័យ ១០ ម៉ឺនរៀល ឧបត្ថម្ភសាលាក្រុងស្ទឹងសែន ១លានរៀល សាលាសង្កាត់ ព្រៃតាហ៊ូ ១លានរៀល យាយជី តាជី១០០នាក់ ក្រណាត់ស១ដុំថវិកា១ម៉ឺនរៀល ប្រជាពលរដ្ឋ១០០០នាក់ ក្នុងម្នាក់ទទួកបាន សារ៉ុងមួយ លោកគ្រូអ្នកគ្រូ៥៦នាក់ក្នុងម្នាក់ទទួលបាន ថវិកា២ម៉ឺនរៀល ឧបត្ថម្ភយុវជន ស្ម័គ្រចិត្តកាកបាទក្រហម និងយុវជនកាយរិទ្ធិ ៥០នាក់ក្នុងម្នាក់ទទួលបាន១ម៉ឺនរៀល ។ដោយ  ប៊ុន  រដ្ឋា