ឯកឧត្តម គង់ វិមាន សម្តែងការអគុណ អង្គការមួយសម្រាប់មួយកម្ពុជាចុះព្យាពាលសុខភាព​មាត់ធ្មេញ​ដល់អ្នក​ទោសជាប់ពន្ឋនាគារ

0

ខេត្តកំពង់ធំៈ អ្នកជាប់ឃុំ ប្រុសស្រីចំនួន ១៥៥នាក់ ដែលកំពុងជាប់ពន្ឋនាគារ នៅក្នុងខេត្តកំពង់ធំ ត្រូវបាន អង្គការមួយសម្រាប់មួយកម្ពុជា មកបីប្រទេសអូស្រ្តាលី ចុះព្យាបាលសុខភាពមាត់ធ្មេញ ដល់អ្នកជាប់ទោស  ក្នុងនោះឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានចុះសួរសុខទុក្ខ ក៏ដូចជាការអគុណដែល បាន អង្គការចុះព្យាបាលមាត់ធ្មេញជូនអ្នកជាប់ឃុំ  ហើយនឹងផ្តល់កិច្ចសហការដ៏ល្អ រវាងអាជ្ញាធរខេត្តកំពង់ធំ និងអង្គការ នានាដែលជួយផ្នែកសុខភាព ដែលជាផលប្រយោជន៍ដល់ប្រជាជនក្នុងខេត្តកំពង់ធំ។

កិច្ចសហប្រតិបត្តិការ ចុះព្យាបាលដល់អ្នកជាប់ទោសប្រុសស្រី គឺត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៧  ក្រោមការចូលរួមដោយ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ តំណាងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អមដំណើរដោយលោក វរៈសេនីយ៍ តាម វៃ ប្រធានពន្ឋនាគារខេត្តកំពង់ធំ និង​លោក ប៉ិច សាវរីយ៍ ប្រធានក្រុមដឹកនាំគ្រូពេទ្យ មកពីប្រទេសអូស្រ្តាលី ចំនួន១០នាក់ និងគ្រូពេទ្យអង្គការ​៨​នាក់សរុប១៨នាក់ ។

ក្នុងឳកាសនេះផងដែរ ឯកឧត្តម គង់ វិមាន បានសំណេះសំណាលជាមួយ នឹងអ្នកជាប់ទោសប្រុសស្រី ដែល​កំពុងតែសិក្សារៀនសូត្រពីមុខវិជ្ជាកាត់ដេរខោ អាវ នៅក្នុងពន្ឋនាគារ ខណៈពេលដែលអំឡុងនៃការជាប់​ទោស ដោយមានការបង្រៀនពីអ្នកគ្រូជំនាញបង្ហាត់បង្រៀនដល់សិស្ស ដែលដើម្បីឲ្យសិស្សដែលបានរៀន នៅក្នុងពន្ឋនាគារ ពេលចេញផុតពីទោសទន់ និងមានអាជីពមុខរបរអាចនឹង ប្រកបមុខរបរចិញ្ចឹមជីវិតបាន ដោយងាយ ជាក់ស្តែងប្អូនស្រីម្នាក់សុំមិនបញ្ជេញឈ្មោះ បានប្រាប់ឲ្យដឹងថា ពេលនេះប្អូនស្រីបានរៀនចេះ កាត់ដេរខោអាវហើយ បើសិនជាប្អូនចេញទៅវិញប្អូនអាចប្រកបមុខរបរចិញ្ចឹមជីវិតបាន ។

ឯកឧត្តម គង់ វិមាន បានថ្លែងអំណរគុណ ចំពោះលោក តាម វៃ ប្រធានពន្ឋនាគារ ខេត្តកំពង់ធំ ដែលបាន រកគ្រូមកបង្រៀនដល់អ្នកជាប់ឃុំ ដើម្បីបណ្តុះបណ្តាលនូវវិជ្ជាជីវៈ ក្នុងវិស័យកាត់ដេរ ដោយសង្កេតឃើញថា គឺជាប្រយោជន៍ដ៏សំខាន់ណាស់ សម្រាប់ការប្រើប្រាស់នូវវិជ្ជាទាំងនេះ និងគំាទ្រ ជម្រុញឲ្យមានផ្នែកផ្សេងៗ សម្រាប់អ្នកជាប់ឃុំផ្នែកបុរស ដូចជាផ្នែកជាងឈើ ជាងដែក ជាងជួសជុលម៉ូតូ ជាដើម្បី ។

ដោយ  ប៊ុន  រដ្ឋា