កំពង់ធំៈ សមាជិកសមាជិការ ក្រុមគ្រួសារបក្ស ត្រូវបានឯកឧត្តម សមាជិក អចិន្ត្រៃគណបក្សខេត្ត អនុប្រធាន ក្រុមការងារចុះជួយស្រុកស្ទោង និងជាប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង បានចុះសួរសុខទុក្ខ និង បានផ្តល់សៀវភៅដល់សមាជិក និងគ្រួសារបក្ស ស្ថិតនៅភូមិពោធិ ឃុំ បន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំនៅល្ងាចថ្ងៃទី១ ខែ ធ្នូ ឆ្នាំ ២០១៧។
សកម្មភាពរបស់ ឯកឧត្តម សោម ស៊ុន ប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង រួមជាមួយសហការី ដើរ តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា ដើម្បីសួរសុខទុក្ខ សំណេះសំណាល បង្កើនភាពស្និទ្ធស្នាល បង្កើនភាពជឿជាក់មកលើថ្នាក់ដឹកនាំ ដែលជានិច្ចជាកាលគឺតែងតែយកចិត្ត ទុកដាក់ចំពោះប្រជាពលរដ្ឋ ចាត់ទុកប្រជាពលរដ្ឋជាម៉ែជាឳ រួមទាំងបានផ្តល់សៀវភៅគ្រួសារបក្ស បន្ទាប់ពី បានធ្វើបច្ចុប្បន្នភាពរួច។
ឯកឧត្តម សោម ស៊ុន បានផ្តាំផ្ញើរដល់សមាជិកគ្រួសារបក្សថា ប្រជាជនខ្មែរ ត្រូវការសន្តិភាព និងការអភិវឌ្ឍន៍ និងមិនព្រមឲ្យអ្នកណាមកបំផ្លាញសន្តិភាពបានឡើយ ក្នុងនាមយើងជាពលរដ្ឋខ្មែរ មានសិទ្ធិគ្រប់គ្រាន់ ក្នុងការរក្សាសន្តិភាព ក្រោមការដឹកនាំដោយប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់មកលើប្រជាពលរដ្ឋ នឹងចុះជួយគ្រប់ទិសទី ដែលជួបគ្រោះមហន្តរាយ មិនអោយពលរដ្ឋណាម្នាក់រងទុក្ខវេទនា ដោយមិនបានដឹងលឺពី អាជ្ញាធរនោះឡើយ។
ជាចុងក្រោយឯកឧត្តមបានបញ្ជាក់ពីបញ្ហា លោក គឹម សុខា អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូល សម្រេចប្រកាសសាសដីការរំលាយ គឺបណ្តាលមកពី អតីតគណបក្សសង្រ្គោះជាតិ បានក្បត់រាស្រ្ត ក្បត់ទឹកដី ប្រព្រឹត្តផ្ទុយពីច្បាប់កំពូលរដ្ឋធម្នុញ្ញ ដែលហាមមិនឲ្យជនបរទេសលូកដៃក្នុងកិច្ចការនយោបាយ ផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ហើយកម្ពុជាក៏មិនលូកដៃរឿងកិច្ចការផ្ទៃក្នុងប្រទេសនានាដែរ តែលោកគឹម សុខា បែរជានៅក្រោមការបង្គាប់បញ្ជាររបស់ជនបរទេស ឲ្យដឹកនាំកំលាំងមហាជនផ្តល់រំលំ រាជរដ្ឋាភិបាល ស្របច្បាប់ ។
ដោយ ប៊ុន រដ្ឋា




































