លោកគ្រូអ្នកគ្រូនិងសិស្សជាង២០០០នាក់ផ្ទុះការតវ៉ា បិទការបង្រៀននៅសាលាវិទ្យាល័យខេត្តកំពង់ធំ

0

កំពង់ធំៈ លោកគ្រូ អ្នកគ្រូ ជាង១០០នាក់ នៅសាលាវិទ្យាល័យកំពង់ធំ មិនព្រមចូលបង្រៀន ដោយផ្អាក់ការ បង្រៀន ធ្វើឲ្យសិស្សជាង២០០០នាក់ខកខានពុំបានចូលរៀន ដោយសារមានផ្ទុះការតវ៉ា ដោយលោកគ្រូ អ្នកគ្រូកើតទុក្ខមិនសុខចិត្ត  និងបានអះអាងថា មានមន្រ្តីកងរាជអាវុធហត្ថខេត្តម្នាក់  មួយរូបដោយសារតែ​រឿងតិចតួចសោះ បែរជាមក គំរាមគំហែង ជេរស្តីថាលោកគ្រូអ្នកគ្រូគ្មានអវិជ្ជា បញ្ហាទាំងនេះបានធ្វើឲ្យ លោកគ្រូ អ្នកគ្រូ​ក្តៅច្រមុះទាមទារឲ្យថ្នាក់លើរកយុត្តិធម៌។

សកម្មភាពការតវ៉ានេះ បានផ្ទុះឡើងនៅព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៧ ជំនួសថ្ងៃ២ធ្នូទៅវិញ នៅក្នុងបរិវេណ វិទ្យាល័យកំពង់ធំ ស្ថិតក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានលោកគ្រូ អ្នកគ្រូ​កាន់ បណ្តានៅទីលានគោរពទង់ជាតិ ចាប់ពីម៉ោង៧ព្រឹករហូតដល់ម៉ោង១១ ទើបការប្រមូលផ្តុំត្រូវបានរំសាយ ក្រោយពី ឯកឧត្តម ហួន វ៉ានិត អភិបាលរងខេត្ត តំណាងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ចុះមក​សម្របសម្រួលនិងព្យាពេលដោះស្រាយបញ្ហាទំនាស់រវាងមន្រ្តីកងរាជអាវុធហត្ថខេត្តកំពង់ធំ និងលោកគ្រូ អ្នកគ្រូទៅអាទិត្យក្រោយតាមនិតិវិធី។

យោងតាមការអះអាងរបស់លោកគ្រូ អ្នកគ្រូ បានបញ្ជាក់ថា រឿងហេតុដែលបង្ករឲ្យកើតឡើង បណ្តាលមកពី ការយល់ច្រឡំគ្នា ក្នុងដំណើររឿង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ សិស្សស្រីម្នាក់ឈ្មោះ ជា ភុំភួង រៀនថ្នាក់ ទី១០B មករៀនមិនទាន់គេ ២០នាទី ស្របពេលដែលលោកស្រី កូយ គឹមហេង នាយិការ កំពុងតែបង្រៀន ពី​ច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សជាង២០០០នាក់នៅនឹងដងទង់ជាតិ ស្របពេលនោះក្មេងស្រីឈ្មោះ ជា ភុំ​ភួង ដើរចូលមកហើយពាក់អាវខាវបោយហ៊ុំពីក្រៅ ដោយសារនាងមិនស្រួលខ្លួន ពេលនោះលោកស្រី កូយ គឹមហេង នាយិការ បានបញ្ជារឲ្យដោះអាវក្រៅចេញ  ថែមទាំងបានបន្ទរថា បើមិនដោះនឹងឲ្យក្មេងប្រុស២​នាក់ទៅដោះអោយ តែក្មេងស្រីបានដោះដោយខ្លួនឯង ហើយត្រូវបានទៅឈរនៅលើ ខឿនឧបស្ថានសាលា បង្ហាញពីទោសកំហុសខ្លួនឯងចំពោះមុខសិស្ស និងលោកគ្រូអ្នកគ្រូជាង២០០០នាក់អស់រយះពេល៣០នាទី ដោយអះអាងថាជាច្បាប់និងវិន័យរបស់សាលា តែក្រោយមក ក៏បណ្តាលឲ្យមានបញ្ហាកើតឡើង។

លោកវរសេនីយ៍ត្រី សួស សុវណ្ណា ប្រធានស្នាក់ការសន្តិសុខ ៦០១ នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ បានមក សួរនាំលោស្រី កូយ គឹមហេង អគ្គនាយិការ ពីការដាក់ទណ្ទកម្មឲ្យកូនរបស់គាត់ ឈរនៅលើវេទិការគោរព​ទង់ជាតិ ខណៈពេលនាងមានជម្ងឺផងនោះ ការធ្វើបែបនេះវាធ្វើឲ្យប៉ះពាល់កក្តិយស់ និងសេចក្តីថ្លៃថ្នូរ រួមទាំង សតិអារម្មណ៍របស់សិស្ស ដោយយោងតាមច្បាប់របស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីបទបញ្ជាផ្ទៃក្នុង សម្រាប់គ្រិះស្ថានបឋមសិក្សាសាធារណៈ នៅមាត្រាទី១១ បានចែងថា ( រាល់ទណ្ទកម្មលើរាងកាយ និងស្មា​រតី​សិស្ស ត្រូវហាមដាច់ខាតនៅក្នុងគ្រិះស្ថានសិស្សា ចំពោះសិស្សដែលប្រព្រឹត្តខុស ត្រូវដាក់ឲ្យក្រុមប្រឹក្សា​វិន័យពិនិត្យ និងសម្រេចទៅតាមកម្រិតនៃកំហុស ) តែការឲ្យឈើនៅលើទិការគោរពទង់ជាតិនេះ វាបានប៉ះ​ពាល់ដល់អារម្មណ៍យ៉ាងខ្លាំង រហូតមកដល់ពេលនេះ នាងមានអារម្មណ៍ខ្មាសគេ ហើយភ្លេចភ្លាំងផងដែរ។

លោក សួស សុវណ្ណា បានមកតាមការការកោះហៅអាណាព្យាបាលសិស្ស មកប្រជុំរកដំណោះស្រាយ នៅថ្ងៃទី១៧ ខែវិច្ឆិកា តែលោកពុំបានមកទេ ដោយជាប់រវល់ការពារសន្តិសុខ ក្នុងថ្ងៃរំលាយគណបក្ស​សង្រ្គោះជាតិ ក៏បានមកនៅថ្ងៃទី១៨ជំនួស ដោយមានកូន និងប្រពន្ឋមកជាមួយ ក្នុងកិច្ចដំណោះស្រាយ លោក សួស សុវណ្ណា បានអះអាងថា មិនចង់ឲ្យរឿងវែងឆ្ងាយនោះទេ គឺសុំឲ្យបញ្ចប់តែត្រឹមហ្នឹង តែចង់វែង ឆ្ងាយនាំតែពាក្យពន្ឋនឹងតុលាការ ក្រោយមករឿងនឹងត្រូវបានបញ្ចប់ទៅហើយ ប៉ុន្តែតែលោកគ្រូ បានយករូប ភាពដែលក្មេងស្រីឈរ នៅលើវេទិការគោរពទង់ជាតិ ថតបង្ហោះតាមប្រព័ន្ឋបណ្តាញសង្គមហ្វេសប៊ុក បានធ្វើ ឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ក្នុងនាមខ្លួនជាគ្រូបង្រៀន ហើយដាក់ទណ្ទកម្មសិស្សបែរជាថតរូវសិស្សទៅបង្ហោះ​ទៅវិញ ទើបឈានដល់ការតវ៉ាមកដល់ថ្ងៃនេះ ។

លោក សួស សុវណ្ណា បានបញ្ជាក់ប្រាប់ថា ខ្ញុំមិនដែលភ្លេចកំណើតរបស់ខ្លួនឯងនោះទេ ខ្ញុំមាន​បុណ្យ​ស័ក្កមកដល់ពេលនេះ គឺដោយសារមាន លោកគ្រូ អ្នកគ្រូ ដែលជាឳពុកម្តាយទី២របស់ខ្ញុំ និងជាបុគ្គល សំខាន់ចែករំលែកចំណេះដឹង ផ្តល់អានាគត់ឲ្យខ្ញុំ តែសកម្មភាពដែលលោកគ្រូ អ្នកគ្រូ បានយករូបភាពកូន​របស់ខណៈពេលដែលកំពុងធ្វើទារុណកម្ម ទៅបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកនេះ គឺមានចេតនា បង្អាប់​បណ្តុះកត្តិយស់គ្រួសារខ្ញុំ ក្នុងនោះខ្ញុំក៏ពុំប្រកាន់ទោសពៃអ្វីដែរ គឺសុំឲ្យតែបញ្ចប់រឿង ចំនែកការទាម​ទារឲ្យខ្ញុំទៅសុំទោសជាសារធារណៈ គឺមិនអាចទទួលយកបានទេ ក្នុងនោះខ្ញុំក៏បានធ្វើលិខិតមួយទៅរដ្ឋមន្រ្តី​ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីសុំបញ្ចប់រឿងផងដែរ ចំណែកលោកគ្រូ អ្នកគ្រូ បានអះអាងថា មានការ​ប្តឹងគ្រូ៣នាក់ ដាក់ទៅតុលាការនោះ គឺមិនពិតឡើយ លោកហ៊ានស្បត់ឲ្យស្លាប់កូនទាំង២របស់លោក  ។

ដោយ  ប៊ុន  រដ្ឋា