លោកស្រី ពត​  ត្រប់ គ្រួសារអតីតយុទ្ធជនពលី មានជីវភាពខ្វះខាតបានទទួលអំណោយពីសមាគមអតីត​យុទ្ធជន

0

កំពង់ធំៈ សកម្មភាពចុះសួរសុខទុក្ខ គ្រួសារអតីតយុទ្ធជន  របស់សមាគមអតីតយុទ្ធជនខេត្តកំពង់ធំ គ្មានទេ ថ្ងៃឈប់សម្រាក ទោះជាភ្លៀងផ្គរ កាត់វាល កាត់ព្រៃត្រពាំដងអូ ក៏មិនដែលគិតថាមានការនឿយហត់នោះទេ គឺជាគោលដៅសំខាន់បំផុត នាំយកកំលាំងចិត្តទៅផ្តល់ជូនអតីតយុទ្ធជន ដើម្បីផ្តល់ភាពកក់ក្តៅ និងភាពជឿ​ជាក់ថា ពិតជាមិននៅឯកកោម្នាក់ឯងនោះទេ ។

ជាក់ស្តែងនាថ្ងៃឈប់សម្រាក់ មន្ត្រីរាជការមួយចំនួនសម្រាក់ជួបជុំគ្រួសារ តែសកម្មភាពរបស់ សមាគមអតីត  យុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឆ្លៀតឳកាសមាសនេះ មកចុះសួរសុខទុក្ខដល់គ្រួសារអតីតយុទ្ធជនពលី ដែល​បានដឹកនាំដោយ ឯកឧត្តម​ ឧត្តម​សេនីយ៍​ត្រី​ សោម​ ស៊ុន ប្រធានសមាគមអតីតយុទ្ធជន បានដឹកនាំ សហការី ចុះសួរសុខទុក្ខស្រ្តីឈ្មោះ ស្រី​ពត​  ត្រប់ អាយុ​៦២​ ឆ្នំា ហើយ​កំពុង​មានជម្ងឺ​ប្រចាំ​កាយដែលជា​គ្រួ​សារអតីតយុទ្ធជនពលី ឈ្មោះ​ អ៊ុក​  អាន​ កាល​ពីថ្ងៃអាទិត្យ ទី៣ ខែធ្នូ ឆ្នាំ ២០១៧ ។

អតីតយុទ្ធជនពលី ឈ្មោះ​ អ៊ុក​  អាន​ អាយុ​ ៦៥ឆ្នំា បានពលី​សមរភូមិ​ នៅ​អង្គភាព​កងពល​លេខ​ ២​ ចាស់​ ហើយ​បាន​ទទួល​មរណភាព​​នៅ​ឆ្នាំ​ ២០០០​ ​នឹងបានបន្សល់កូន​ចំនួន​៤នាក់​នៅក្នុង​បន្ទុក​ភរិយា កូន​គាត់​២នាក់​ ទៅធ្វើ​កម្មករនៅភ្នំពេញ​ រីឯ​កូនៗ​គាត់​ចំនួន​២នាក់​ទៀត​ ដើរ​ស៊ីឈ្នួលជីកអណ្តូងដោយដៃឲ្យគេ​ នៅ​ពេលដែលអ្នកភូមិត្រូវ​ការ​ បច្ចុប្បន្ន​រស់នៅ​ភូមិ​ត្រពាំង​ចំបក់​ ឃុំ​ត្រពាំង​ឬស្សី​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​  ​ ។

ឯកឧត្តម​ ឧត្តម​សេនីយ៍​ត្រី​ សោម​ ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន​ផ្សារ​ភ្ជាប់​មនោសញ្ចេតនា​ និង​សុខ​ទុក្ខ​ ជាមួយ​អតីត​យុទ្ធ​ នៅគ្រប់​ស្រុក​ ក្រុង​ នៅទូទាំង​ខេត្តកំពង់​ធំ ​ ទី​ណាមាន​អតីត​យុទ្ធ​ជន​ ​ និង​ប្រជាពលរដ្ឋ​ ​មានជីវភាពលំបាកខ្វះខាត​  ទីនោះមាន សមាគមអតីតយុទ្ធជន ​ចុះ​ទៅឲ្យដល់​ខ្នងផ្ទះ​របស់​ក្រុម​គ្រួសារ​និមួយៗ​ ដើម្បី​ស្វែង​យល់​ពី​សុខ​ទុក្ខ​ និង​ដោះស្រាយ​ការ​លំបាក​ ខ្វះខាត​ ជូនគាត់​ មិន​ថា​ឆ្ងាយជិត​ ផ្លូវ​លំ​បាក​ ឬភ្លៀងផ្គរអ្វីឡើយ​ ។

ក្នុង​ឱកាស​ចុះ​សួរ​សុខទុក្ខ​គ្រួសារ​អតីតយុទ្ធជនពលី ឯកឧត្តម សោម ស៊ុន ប្រធានសមាគមអតីយុទ្ឋជនកម្ពុជា​ខេត្ត​  ខ្ញុំ​ពាំនាំ​នូវ​អំណោយ​របស់​ឯកឧត្តម ​នាយឧត្តសេនីយគន់​ គីម​ អគ្គមេបញ្ជាការរង​ នាយសេនាធិការ​ចម្រុះ​នៃកងយោធពលខេមរភូមិមិន្ទ​ និង​ជាអគ្គ​លេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ជូន​គាត់​នូវ​អង្ករ​ចំនួន​៥០​ គីឡូ​ក្រាម​  មីយើង​មួយ​កេស​ ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ មួយ​យួរ​ អាវ​រងា​ចំនួន​១​ និង​ថវិកា​ចំនួន​ ១០០,០០០​ រៀលផងដែរ​  ។ដោយ  ប៊ុន  រដ្ឋា