អាស្ទាវឡើងក ចាប់ជនគថ្លង់សតិមិនគ្រប់រំលោភមិនបាន កាប់៣កញ្ចឹងកកំាបិទដើម្បីបំបាត់ភស្តុតាង ​

0

 ដោយ  អ៊ួង វឹង  ខេត្តកំពតៈ  ក្មេង២នាក់ ម្នាក់ជាជនគថ្លង់ ម្នាក់ជាក្មេងឈាមរាវ បានផ្ទុះហឹង្សាដោយចេតនា បង្ករឲ្យឈាន ដល់កាប់ចាក់គ្នា បានធ្វើឲ្យជនគ ថ្លង់សតិមិនគ្រប់ ត្រូវរបួសយ៉ាងធ្ងន់ធ្ងរ ស្ថិតក្នុងដង្ហើមចង្រិត  រីឯក្មេងដែល ជាជនដៃដល់ ត្រូវធ្លាក់ខ្លួនជាអ្នកទោសតាំងពីក្មេងវ័យ ក្រោយពីសមត្ថកិច្ចបានចាប់វាយខ្នោះ។

តាមសេចក្តីរាយការណ៍ បានបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី២ធ្នូ ឆ្នាំ ២០១៧វេលាម៉ោង១៥រសៀល  មានករណីហិង្សាចេតនា មានស្ថានទំងន់ទោស ដែលត្រូវបានស្គាល់ជនរងគ្រោះឈ្មោះ ស្រី ខេម ភេទស្រី ១៤ឆ្នាំ ជាមនុស្សគថ្លង់ ហើយសតិមិនគ្រប់ នៅភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ត្រូវឈ្មោះ អាន ដែន ហៅ ប៉ាវ ភេទប្រុស ១៤ឆ្នាំ នៅភូមិឃុំជាមួយគ្នាកាប់នឹងកាំបិត របួស៣កន្លែង កញ្ចឹងកឆ្វេង២កន្លែង និងភ្លៅ១កន្លែងបណ្តាលឲ្យរបួសធ្ងន់ ជនរងគ្រោះពេលដឹកមកមន្ទីរពេទ្យកំពត ពេទ្យកំពត មិនហ៊ានព្យាបាល បានបញ្ជូនទៅភ្នំពេញទាំងយប់។

ជនដៃដល់ ក្រោយពីបានប្រព្រឹត្តរួច ភ័យខ្លួនក៏បាន រត់ឡើងភ្នំនាងសេដាឱន  ស្ថិតនៅក្នុងភូមិឃុំកើតហេតុ បន្ទាប់ពីអ្នកភូមិបានរាយការណ៍ជូនកំលាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកទឹកឈូ បានដឹក​នាំ​កំលាំងចុះហំពទ្ធ័ និងតាមរក លុះម៉ោង20 ថ្ងៃដដែល ជនល្មើសត្រូវចាប់បាននៅជើងភ្នំនេះ ក្នុងភូមិអង្គ ឃុំត្រពាំងព្រីង  ស្រុកទឹកឈូ។

បន្ទាប់ពីបាន់ខ្លួនជនសង្ស័យរួចមក សមត្ថកិច្ចបានធ្វើការសួរនាំ ជនសង្ស័យបានសារភាពថា មុនដំបូងខ្លួន​មាន​គំម្រោងចាប់រំលោភ តែដោយនារីរងគ្រោះស្រែក ធ្វើឲ្យខ្លួនមិនអាចរំលោភបាន ក៏បានទៅយកកាំបិត នៅផ្ទះឃ្លាតពីកន្លែងកើតហេតុ ប្រហែលជាង១០០ម៉ែត្រ កាប់ជនរងគ្រោះតែម្តង ដើម្បីបំបិតមាត់។

ដោយ  អ៊ួង វឹង