កំពង់ធំៈ ផ្ទុះការតវ៉ា របស់លោកគ្រូ អ្នកគ្រូ រវាងលោក វរសេនីយ៍ត្រី សួស សុវណ្ណា ប្រធានស្នាក់ការសន្តិសុខ ៦០១ នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលបានបណ្តាលឲ្យសិស្សអាក់ខាន ការសិក្សារបស់សិស្ស នៃសាលាវិទ្យាល័យកំពង់ធំ ជាង២សប្តាហ៍កន្លងមកនេះ នឹងត្រូវបានបញ្ចប់ទំនាសដ៏ក្តៅគគុកនេះ ដោយរលូន ក្រោមការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តកំពង់ធំ ដែលមានឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និង ឯកឧត្តម ហួន វ៉ាន់និត ងភិបាលរងខេត្ត រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ឋ នៅព្រឹកថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ២០១៧ ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមគោរពទង់ជាតិ នៃសាលាវិទ្យាល័យកំពង់ធំ ដើម្បីបញ្ជាក់ពីគុណតំម្លៃ ក៏ដូចជាការដឹងគុណដល់លោកគ្រូ អ្នកគ្រូគ្រប់រូប ដែលប្រៀបបានទៅនឹងឳពុកម្តាយទី២ តែងតែបង្ហាត់បង្រៀន ដោយគ្មានទេពាក្យថានឿយហត់ គឺក្តីស្រឡាញ់ និងចំណេះវិជ្ជា ទាំងកំលាំង ចិត្ត ត្រូវបានផ្តល់ជូនដល់សិស្សគ្រប់រូប គុណតំម្លៃរបស់លោកគ្រូ អ្នកគ្រូ ត្រូវបានប្រមុខរាជរដ្ឋាភិបាល រៀបចំ ឲ្យមានថ្ងៃរំលឹកគុណគ្រូ ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានគោរព នឹងកោតសរសើរយ៉ាងខ្លាំងចំពោះលោកគ្រូ អ្នកគ្រូ ដែលមានការអត់ធ្មត់តស៊ូរហូតមានការដោះស្រាយដ៏សមរម្យ ដែលភាគគីទាំងសងខាងអាចទទួលយកបាន ក្នុងក៏បានផ្តាំផ្ញើរឲ្យសិស្សានុសិស្សទាំងអស់ គោរពនូវវិន័យរបស់សាលា គោរពលោកគ្រូ អ្នកគ្រូ រួមទាំងគោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺច្បាប់ចរាចរណ៍ផ្លូវគោក សូមឲ្យក្មួយពាក់ពួកសុវត្តិភាព បើក ប្រកាន់ស្តាំ ចៀសវាងមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។
បន្ទាប់ពីឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានផ្តល់នូវការណែនាំល្អដល់លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ និងសិស្សានុសិស្ស រួចមក លោក សួស សុវណ្ណា និងលោកស្រី កូយ គឹមហេង នាយិកា រួមទាំងលោកគ្រូ អ្នកគ្រូ ជាង១០០នាក់ ចូលរួមសំណេះសំណាល់នៃសាលប្រជុំ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ួន វ៉ានិត អភិបាលរងខេត្តកំពង់ធំ លោកវរសេនីយ៍ទោ ឃុន ប៊ុនហូ មេបញ្ជាការងកងរាជអាវុធហត្ថខេត្តកំពង់ធំ និងតំណាង មន្ទីរអប់រំ បានព្រមព្រៀងបញ្ចប់រឿងទំនាស់នេះ ចាប់ពីថ្ងៃនេះទៅ និងហាមមិនអោយបុគ្គលណា យករឿងអង្គភាព ឬការបរិហាកេរ្ត៍ បង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យប៉ះពាល់បុគ្គលផ្សេងៗ ត្រូវទទួលខុសត្រូវដោយ ខ្លួនឯង ចុងក្រោយលោក សួស សុវណ្ណា និងលោកគ្រូអ្នកគ្រូ ដើរចាប់ដៃគ្នា ដោយទឹកមុខរីករាយបង្កើនចំណងសាមគ្គី មិត្តភាពរួមទាំង កិច្ចសហការល្អជាមួយគ្នា ។
ដោយ ប៊ុន រដ្ឋា





































