Kings Cafe រឹបអូសយកចំណីផ្លូវសាធារណៈក្នុងក្រុងស្ទឹងសែន ដោយមិនខ្លាចញញើតអាជ្ញាធរ

0

កំពង់ធំៈ  ចំណីផ្លូវសាធារណៈក្នុងក្រុងស្ទឹងសែន ដែលនៅសល់តិចតួចស្តួចស្តើង មុខសណ្ឋាគារអរុណរៈ  ត្រូវបានក្រុមឈ្មួញ ចាប់យកចំណីផ្លូវភ្លោះ មកដាក់លក់កាហ្វេ យីហោ Kinge Cafe ដោយរលូន និងមិន រំខានដល់សមត្ថកិច្ចសណ្តាប់ធ្នាប់ និងអាជ្ញាធរក្រុង អាជ្ញាធរខេត្តឡើយ  ដោយសង្ស័យថាលោកមិនបាន ចាប់អារម្មណ៍ ទើបមានការច្រណែនពីសំណាក់ក្រុមមហាជនថា ហេតុអ្វីបានជាយកចំណីផ្លូវដាក់លក់ ដើម្បី ផលប្រយោជន៍របស់បុគ្គលទៅវិញ  ។

ដោយមានការងឿងឆ្ងល់ ដោយសារតែសិទ្ធិរបស់ ក្រុមហ៊ុន ឬម្ចាស់តូបកាហ្វេ Kinge Cafe បានទទួលសិទ្ធិ មកពីខាងណា ទើបបានជាហ៊ានដាក់ តូចលក់នៅកណ្តាលទ្រូងផ្លូវលក់កាហ្វេនេះ ដោយសារតែអាជ្ញាធរក្រុង លោកពុំបានអនុញ្ញាតិនោះទេ ចុះហេតុអ្វីបានជាហ៊ានដាក់លក់លើចំណីផ្លូវ សាធារណៈ។

លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹង បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០១៧ នៅមុខសា​លាវិទ្យាល័យកំពង់ធំថា ការដាក់លក់របស់កាហ្វេ យីហោ Kinge Cafe នេះ គឺលោកពុំបានអនុញ្ញាតិនោះទេ ហើយលោកនឹងធ្វើសេចក្តីជូនដំណឹងក្នុងពេលឆាប់នេះ រួមទាំងហាងដ៏ទៃទៀត ដែលប៉ះពាល់នូវសោភ័ណ ភាព រួមទាំងនៅចំនុចនាគបាញ់ទឹកផងដែរ អោយក្រុមហ៊ុន ឬម្ចាស់ហាងទាំងនេះ យកចេញទីតាំង ក្នុងនោះ លោកបានកំពុងតែសិក្សា ទីតាំងសម្រាប់ឲ្យក្រុមអជីវករលក់កន្លែងថ្មី ក្នុងនោះបានបញ្ជាក់ទីតាំងតែមិនផ្លូវការ គឺផ្លូវវាងក្រុង គឺជាទីតាំងទី១ សម្រាប់បញ្ជៀសបញ្ហាចរាចរណ៍ រថយន្តធុនធំចូលក្រុង និងជាធម្មជាតិល្អផង​ដែរ។

ក្រោយពីក្រុមហ៊ុន យីហោ Kinge Cafe  បានយកចំណីទ្រូងផ្លូវ ដែលជាកម្មសិទ្ធរបស់សាធារណៈ ដាក់លក់ រកចំណូលចូលហៅប៉ៅឯកជន ក៏មានសំនូមពរ ពីសំណាក់ប្រជាពលរដ្ឋ សុំឲ្យអាជ្ញាធរខេត្ត ក្រុង និងសមត្ថ​កិច្ចពាក់ព័ន្ឋ មេត្តាដកសិទ្ធក្នុងការដាក់លក់នៅលើទីតាំងខាងលើ ដើម្បីជាការជួយសម្រួលដល់សោភ័ណ​ភាព ក្នុងខេត្តកំពង់ធំ ដែលកំពុងតែប្រឈមនឹងបាត់បង់ប្រជាប្រិយភាព ខេត្តទេសចរណ៍ មួយនេះ ។

ដោយ  ប៊ុន  រដ្ឋា