ដោយ សាំង សារ៉ាវី តាកែវ÷បុគ្គលមន្ទីរពេទ្យខេត្តតាកែវដែលប្រើសំដីត្រគោះបោះបោកដាក់អ្នកជំងឺនិងបងប្អូនដែលមកមើលថែត្រូវបានប្រធានមន្ទីរពេទ្យបង្អែកខេត្តតាកែវហៅមកធ្វើការអប់រំណែនាំនិងបញ្ឈប់ទង្វើបែបនេះទៀត។បន្ទាប់ពីរមានប្រជាពលរដ្ឋរិះគន់ក្នុងបណ្តាញសង្គមfackbookដែលចោទថាបានប្រើសំដីនិងអាកប្បកិរិយាមិនសមរមទៅលើអ្នកជំងឺនិងអ្នកមើលថែ។
លោក ឈូវ ឈួន ប្រធានមន្ទីរពេទ្យបង្អែកខេត្តតាកែវបានអោយដឹងថាបុគ្កលិកដែលប្រើពាក្យសំដីមិនល្អខុសនិងក្រមសីលធម៌និងវិជ្ជាជីវៈពេទ្យមានតែមួយចំនួនតូចទេហើយបុគ្គលទាំងនោះក៍ហៅមកធ្វើការណែនាំនិងធ្វើកិច្ចសន្យាអោយបឈ្ឈប់ប្រើពាក់សំដីនិងអកប្បកិរិយាសមរម្យដាក់ទៅលើអ្នកជំងឺនឹងអ្នកមើលថែបន្តទៀត។
គួររំលឹកផងដែរថាតាមពត៌មានបណ្តាញសង្គមaccountរបស់លោក bo vannara ដែរបានរិះគន់ទៅលើបុគ្គលិកពេទ្យស្រីម្នាក់ដូចខាងក្រោម÷បានជួបហើយពេទ្យដែលឬកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តតាកែវពេលនេះម៉ោង៤ព្រឹក ម៉ោងនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ក្មួយឈឺនៅមើលមួយយប់ពេញហើយ ហើយក៏បានជួបដែរនូវអ្នកគ្រូពេទ្យដែលមានតែវិជ្ជាជីវៈ តែគ្មានភាពជាគ្រូពេទ្យក្នុងខ្លួន ពេទ្យវេនយាមគឺពិតជាដេកយាមបន្ទប់មែន ពេលដើរទៅគោះទ្វារហៅគាត់ ចង់ប្រាប់ថាអ្នកគ្រូពេទ្យជួយទៅមើលក្មួយខ្ញុំបន្តិចព្រោះរបូតទុយយោសឺរ៉ូម ហើយខ្ញុំបានដោតទុយយោចូលវិញហើយតែសឺរ៉ូមមិនហូរព្រោះតែកកឈាមក្នុងទុយយោ សូមអ្នកគ្រូទៅជួយមើលផង គាត់បែរជានិយាយថាទុកចោលសិនទៅ ខ្ញុំមិនអស់ចិត្តក៏គោះទ្វាថែមទៀត ហើយគាត់ក៏ដើរចេញមកក្រៅ មកស្រែធ្វើមុខខ្លាហើយសួរថាថី ខ្ញុំក៏ប្រាប់ចឹងម្ដងទៀត តែគាត់បែរជានិយាយថា ទុកចោលសិនទៅភ្លឺលូវហើយ (ឱលោកព្រះអើយនៅពីរម៉ោងទៀតភ្លឺលូវហើយ )ពិតជាមិនស្គាល់ពាក្យថាកាតព្វកិច្ចជាពេទ្យមែនសូមបញ្ជាក់ គឺខ្ញុំធ្លាប់ជួបពេទ្យដែលល្អច្រើនណាស់នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ តែខុសអីតែអ្នកគ្រូពេទ្យចំណាស់ម្នាក់នឹង សម្ដីដូចមនុស្សគ្មានចំណេះដឹង។




































