ឯកឧត្តម សុខ លូ ប្រកាសបញ្ចូលអតីតសង្គ្រោះជាតិ ចំនួន ២០៨នាក់មកគណបក្សប្រជាជនជាផ្លូវការ

0

កំពង់ធំៈ អតីតគណបក្សសង្រ្គោះជាតិ ២០៨ ក្រោយពីបានឃើញទង្វើរបស់មេដឹកនាំរបស់ខ្លួន អនុវត្តផ្ទុយ ពីច្បាប់ ក្បត់រាស្រ្ត ក្បត់ដីដីរបស់ខ្លួន ដែលជាគោលការអនុវត្តបញ្ច្រាស់ទិសដែលពួកគេចង់បាន ពិតប្រាកដ គឺបំរើរាស្រ្ត ដើម្បីប្រទេស ដើម្បីប្រជាជន ក៏សម្រេចចុះចូល ជាមួយនឹងគណបក្សប្រជាជន ដែលមានសម្តេច តេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាថែរក្សាសន្តិភាពឲ្យបានយូអង្វែង និងការ អភិវឌ្ឍន៍ ។

ពិធីបញ្ជូលសមាជិកថ្មីនេះ ត្រូវបានធ្វើឡើង នៅទីស្នាក់ការគណបក្សខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ  បានបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន ២០៨នាក់ ទូរទំាងខេត្តកំពង់ធំ ទំាងបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ សមាជិកពេញសិទ្ធ និងមប្រុង នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នៅព្រឹកថ្ងៃច័ន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០១៧ ។

ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណ ដែលបងប្អូនមានមនសិកាស្នេហាជាតិ ចង់រួមរស់ជាមួយគណបក្ស ប្រជាជន និងសូមស្វាគមន៍ ដើម្បីឲ្យក្លាយជាសាច់ឈាមតែមួយ  ក្រោមការដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា បម្រើជាតិ និងប្រជាជនយ៉ាងពិតប្រាកដ របស់អាជ្ញាធរគ្រប់ថ្នាក់នៅមូលដ្ឋាន។

ឯកឧត្តម បានគូសបញ្ជាក់ថា  ការរំលាយគណបក្សសង្រ្គោះជាតិចោល ដោយតុលាការកំពូល មិនមែនមកពីអ្នកណានោះទេ គឺមកពីមេបក្សសង្រ្គោះជាតិខ្លួនឯង ដែលមានគំនិតក្បត់ជាតិ ក្បត់រដ្ឋធម្មនុញ្ញ ក្បត់ពាក្សសម្បថដែលបានស្បថមុខព្រះមហាក្សត្រ មុខព្រះស្វេត្រឆត្រ័ និងមុខព្រះភក្រ័ព្រះសង្ឃទាំងពីរគណៈ ឃុបឃិតជាមួយបរទេសចង់បង្កើតបដិវត្តន៍ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្តាំផ្ញើដល់បងប្អូនទំាងអស់ ខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋកើនឡើងទ្វេរដង ត្រូវបន្តការសាមគ្គីភាព ឯកភាពផ្ទៃក្នុង រួមគ្នាបំរើប្រជាពលរដ្ឋ សហការគ្នាធ្វើការងារក្នុងនាមជាតិខ្មែរតែមួយ មិនត្រូវមានការប្រកាន់និន្នការនយោបាយអ្វីឡើយ ដើម្បីបន្តការគាំទ្រ និងភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជាបន្តទៀត។  ដោយ  ប៊ុន  រដ្ឋា