កំពង់ធំៈ លោកយាយចាសរជរា ទុករគត់ជន និងជាជនពិការ បច្ចុប្បន្នលោកយាយមានជីវភាពក្រីក្រ និង ជួបការលំបាកសព្វបែបយ៉ាង ត្រូវបាន ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ ព្រមទាំងសហការី ចុះសួរសុខទុក្ខ សំណេះសំណាល និងបានផ្តល់ការជំនួយឧបត្ថម្ភ ដល់ លោកយាយចាស់ជរា ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានចុះទៅជួប សំណេះសំណាល ជាមួយលោកយាយចាសជរា ត្រូវបានធ្វើឡើងនៅ រសៀលថ្ងៃទី ០៦ខែធ្នូ ឆ្នាំ២០១៧ រួមជាមួយអាជ្ញាធរដែនដីលោកថូ ថាំង មេឃុំក្តីដូង ស្រុកកំពង់ស្វាយចុះសួរសុខទុក្ឋ លោកយាយ មុំ ហ៊ី អាយុ៦៩ឆ្នំា រស់នៅភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
លោកយាយមុំ ហ៊ី បានឲ្យដឹងថាដែរ មូលហេតុដែលបណ្តាល ឲ្យធ្លាក់ខ្លួនពិការ ដល់រូបរាងកាយនេះ គឺដោយសារតែបានដួលចូលធ្លាក់ចូលខ្ទះរំងាស់ស្ករត្នោត ដែលខ្ទះកំពុងក្តៅខណៈពេលកំពុងកូរវិទ្ឋស្ករត្នោត ហើយលោកយាយ ក៏ងងឹតមុខដួលចូលខ្ទះតែម្តង ដែលហេតុការណ៍នេះ បានកើតឡើងអស់រយៈពេលជាង៨ឆ្នាំមកហើយ ។
លោកយាយ គាត់មានកូនពីរនាក់ ប៉ុន្តែមិនដឹងថាកូនរបស់គាត់ទៅរស់នៅទីណាទេ តែបានប្រគល់ចៅមកឲ្យគាត់មើលថែរក្សាចំនួន២នាក់ ហើយកូនទាំងនោះពុំដែលមករកគាត់ទេ ក្នុងនោះ លោកយាយពុំមានមុខរបរធ្វើអ្វីទេ គាត់រស់នៅសព្វថ្ងៃដោយសារមានជំនួយស្បៀងអាហារ ពីសប្បុរសជន ឬពេលខ្លះទៅរកពឹងពាក់អាស្រ័យពីសាច់ញាត្តិដែលនៅទីឆ្ងាយ សព្វថ្ងៃគាត់រស់នៅក្នុងខ្ទមស្លឹកធ្លុះធ្លាយនេះ ជាមួយនឹងចៅកំព្រាចំនួន២នាក់ ។
ក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនេះ ក្រុមការងារនៃថ្នាក់ដឹកនាំបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឧបត្ថម្ភជូនគាត់នូវអង្ករចំនួន៥០ គីឡូក្រាម មីយើងមួយកេស ទឹកត្រីទឹកស៊ីអ៊ីវមួយយួរ អាវរងាចំនួន១ សារ៉ុងចំនួនមួយ អាវកុមារ ២កំប្លេរ អាវមនុស្សចាស់២កំប្លេរ សាប៊ូបោកខោអាវចំនួន ២ កញ្ចប់ មុងជ្រលក់ថ្នាំចំនួន១ និងថវិកាចំនួន ១០០,០០០ រៀល ។
ដោយ ប៊ុន រដ្ឋា




































