សាំង សារ៉ាវី: ខេត្តតាកែវ ៖ ក្រោមការចង្អុលបង្ហាញ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាកឯកឧត្តម ឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ លើការបង្ក្រាបដំណាំកញ្ឆាខុសច្បាប់ ក្នុងភូមិសាស្រ្តខេត្ត នៅថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ២០១៧ វេលាម៉ោង០៦ និង៣០នាទី
កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដឹកនាំដោយលោកវរសេនីយ៍ឯក
យុគ សារ៉ាត់ អធិការ នគរបាលស្រុក បានដឹកនាំកម្លាំងចំនួន៦៨នាក់ ចុះបង្ក្រាបករណីដាំដំណាំកញ្ឆាខុសច្បាប់ស្ថិតនៅចំណុច ជ្រោះឃ្លៃ .ដាក្រឡាញ់ នឹង ដុបតាលឹម ស្ថិតក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ។ ក្នុងប្រតិបត្តិការខាងលើ កម្លាំងជំនាញបានដកនិងបំផ្លាញចោលដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់ បានចំនួនរួម៤០ទីតាំង ស្មើ១២.៥៤១ដើម និងអណ្តូងប្រស់ទឹក
ចំនួន៦២អណ្តូង លើផ្ទៃដីសរុប ៤.៣៧៧ម៉ែត្រការ៉េ ។បច្ចុប្បន្នកម្លាំងជំនាញ់កំពុងស្រាវជ្រាវស្វែងរកម្ចាស់ដំណាំកញ្ឆាខាងលើដើម្បីមកផ្តន្ទាទោសតាមច្បាប់ ៕




































