សន្និបាតបូកសរុបលទ្ធផលជីករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមពលីជីវិតខេត្តកំពង់ធំរយៈពេល១៥ឆ្នាំ

0

(កំពង់ធំ)៖អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតនៅទឹកដីខេត្តកំពង់ធំ ក្នុងសម័យសង្រ្គាម ត្រូវបាន គណៈកម្មការជំនាញយោធភូមិភាគទី៧មានក្រុម K៧០ និងគណៈកម្មការជំនាញខេត្តប៊ិញភឿកមានក្រុម K៧២ បានសហការជាមួយ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនៃយោធភូមិភាគ ទី៤ ជីករុករក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចាប់តាំងពីឆ្នាំ២០០៣រហូតមកដល់ខែឧសភា ឆ្នាំ២០១៧ ក្នុងរយះពេល១៥ឆ្នាំ  ការស្វែងរកអដ្ឋិធាតុបានចំនួន១០៥១អដ្ឋិធាតុ និងត្រូវបានធ្វើមាតុភូមិនិវត្តន៍ ត្រឡប់​ទៅប្រទេសកំណើត ប្រគល់ជូនសាច់ញាត់បងប្អូន ទទួលយកធ្វើបុណ្យតាមប្រពៃណី ។

សន្និបាតបូកសរុបលទ្ធផលជីករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ត្រូវបានធ្វើនៅ បញ្ជាការតំបន់​ប្រតិ​បត្តិការ​សឹករងកំពង់ធំ  និងទិសដៅអនុវត្តបន្ត  ក្រោមអធិបតីភាពឯកឧត្តម មាស ស៊ុម មេបញ្ជាការរងបញ្ជា​ការដ្ឋានយោធភូមិភាគទី៤ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ និងឯកឧត្តម វូ ទៀងដៀន ប្រធាន​គណបក្សនយោបាយ និងជាប្រធានគណៈកម្មការជំនាញខេត្ត ប៊ិញភឿក ប្រទេសវៀតណាម ដោយមានការចូលរួមពីអាជ្ញាធរក្រុងស្រុក កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋផងដែរ រសៀល​ ត្រូវថ្ងៃទី១១ ខែ ធ្នូ  ឆ្នាំ២០១៧ ។

ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការសឹករងកំពង់ធំបានព្រមព្រៀងរវៀងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ស្តីពីកិច្ចប្រតិបត្តិការស្វែងជីករុករកអដ្ឋិធាតុកងទ័ពវៀតណាមដែលបានពលីជីវិតនៅលើទឹកដីព្រះរាជាណាចក្រកម្ពុជាក្នុងទស្សវត្សឆ្នាំ ១៩៧០-១៩៨០ នាសម័យសង្គ្រាមកន្លងមក ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាមវិញ ។

ប៉ុន្តែការស្វែងរកនេះធ្វើឲ្យជួបបញ្ហាខ្លះដោយសារកន្លែងកប់អដ្ឋិធាតុខ្លះមានរយៈពេលយូភូមិសាស្ត្រប្រែប្រួល   អ្នកដឹងព័ត៌មានពីកន្លែងកប់អដ្ឋិធាតុមកដល់ពេលនេះពួកគាត់មានវ័យចាស់ ខ្លះជរា ខ្លះបាត់បង់ជីវិត  ខ្លះទៀតប្តូរលំនៅដ្ឋាន និងប្រជាពលរដ្ឋកន្លែងខ្លះមិនទាន់សហការបានល្អក្នុងការផ្តល់ព័ត៌មានដោយផ្អែកលើការដោះស្រាយគោលនយោបាយមានកម្រិត ភូមិសាស្ត្រដែលកប់សាកសពមានរយៈពេលយូរ ។

ឯកឧត្តម វូ ទៀងដៀន  បានមានប្រសាសន៍សូមថ្លែងអំណរគុណដល់អាជ្ញាធរខេត្តកំពង់ធំនិងរដ្ឋាភិបាលកម្ពុជាដែលតែងតែយកចិត្តទុកដាក់ទទួលស្វាគមន៍ចំពោះគណៈកម្មការខេត្តប៊ិញភឿកប្រទេសវៀតណាមក្នុងការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតនៅកម្ពុជានិងមានកិច្ចសហការល្អក្នុងកិច្ចសហប្រតិបត្តិការមិត្តភាពប្រជិតខាងភូមិផងរបងជាមួយ ក្នុងនោះឯកឧត្តមបានស្នើឲ្យរដ្ឋាភិបាលកម្ពុជាជាសេស អាជ្ញាធរខេត្តកំពង់ធំជួយផ្សព្វផ្សាយឲ្យបានដល់ប្រជាពលរដ្ឋដើម្បីជួយបង្ហាញទីតាំងកន្លែងកប់សាកសព។

ឯកឧត្តម គង់ វិមាន បានមានប្រសាសន៍សូមថ្លែងអំណរគុណក្នុងកិច្ចរិតចំណងមិត្តភាពរវាងកម្ពុជា វៀតណាម ដែលជាប្រទេសជាប់ភូមិផងរបងជាមួយ ជាពិសេសខេត្តកំពង់ធំ និងខេត្តប៊ិញភឿកនៅតែបន្តសហការណ៍ស្វែងរកអដ្ឋិធាតុតាមការកំណត់របស់ខេត្តហើយខេត្តប៊ិញភឿកតែងតែជួយឧបត្ថម្ភជាសម្ភារៈនិងថវិកាក្នុងការកសាងខេត្តកំពង់ធំយើងនេះ  ក្នុងនោះដែរឯកឧត្តមបានស្នើឲ្យអាជ្ញាធរក្រុងស្រុកទាំងអស់ជួយសហការណ៍បន្តនិងផ្សព្វផ្សាយឲ្យដល់ប្រជាពលរដ្ឋឲ្យគាត់បានយល់ពីការស្វែងរកអដ្ឋិធាតុដោយផ្តល់ព័ត៌មានទីតាំងកប់សព ។ ឯកឧត្តមបានបន្តក្នុងនាមអាជ្ញាធរខេត្តនិងសហការណ៍ឲ្យបានប្រសើរក្នុងការស្វែងរកអិដ្ឋិធាតុឲ្យបានច្រើន ក្នុងឆ្នាំបន្តបន្ទាប់ ដោយជំរុញធ្វើការផ្សព្វផ្សាយព័ត៌មានអំពីដំណឹងផ្នូរអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តយ៉ាងយកចិត្តទុកដាកបន្ថែមដល់មហាជនប្រជាជនឲ្យយល់ពីតម្លៃមនុស្សធម៌និងគុណបំណាច់កងទ័ពស្ម័គ្រចិត្តក្នុងបុព្វហេតុជួយមាតុភូមិកម្ពុជា ។​​ដោយ  ប៊ុន  រដ្ឋា