​VDEO គ្រូបង្វឹក​ព័រ​ទុយ​ហ្គា​ល់​ចោទប្រកាន់​អ​ជ្ញា​កណ្តាល​ថា​លម្អៀង​ទៅខាង​អាល្លឺម៉ង់​

0

​គ្រូបង្វឹក​ក្រុម​ឡាទីន​ព័រ​ទុយ​ហ្គា​ល់​លោក Paulo Bento (​ប៉ូ​ឡូ បេន​តូ​) បាន​ចោទប្រកាន់​អាជ្ញាកណ្តាល Milorad Mazic (​មី​ឡូ​រ៉េដ ម៉ា​ហ្ស៊ី​ក​) ថា បាន​លម្អៀង​ទៅខាង​អាល្លឺម៉ង់​ក្រោយ​ពេលដែល​ព័រ​ទុយ​ហ្គា​ល់​ប្រកួត​ចាញ់​អាល្លឺម៉ង់ ក្នុង​លទ្ធផល​៤-០ ។​ ​ការលើកឡើង​បែបនេះ​គឺ​ដោយ​មើលឃើញថា លោក Mazic បានផ្តល់​បាល់​ពិន័យ​១១​ម៉ែត្រ​ទៅ​ឲ្យ​អាល្លឺម៉ង់ ក្រោយពេល​ខ្សែការពារ Joao Pereira (​ចាវ ពើ​រ៉េ​រ៉ា​) បាន​ប្រទាញប្រទង់​គ្នា​ជាមួយ​កីឡាករ Mario Gotze (​ម៉ា​រី​អូ ហ្គ​ត​ហ្សេ​) និង​ការ​ឲ្យ​កាត​ក្រហម​ដល់​កីឡាករ Pepe (​ប៉េ​ប៉េ​) ក្រោយពេល​មានការ​ប៉ះទង្គិច​ជាមួយ Thomas Muller (​ថូ​ម៉ាស មូ​ល័​រ​) ។​ ​

គ្រូបង្វឹក​វ័យ​៤៤​ឆ្នាំ​រូបនេះ​ប្រាប់​អ្នកសារព័ត៌មាន​ថា “​ការពិន័យ​ទាំងពីរ​នេះ​បានបញ្ជាក់​ពី​លម្អៀង​របស់​អាជ្ញាកណ្តាល​ទៅខាង​អាល្លឺម៉ង់​” ។ លោក​បាន​និយាយទៀតថា “​ការ​ឲ្យ​បាល់​ប៉េ​ណា​ល់​ទី​ទៅខាង​អាល្លឺម៉ង់​និង​ការ​ឲ្យ​កាត​ក្រហម​ដល់ Pepe សុទ្ធតែជា​រឿង​មិនគួរ​ពិន័យ​” ។​ ​គួរ​បញ្ជាក់ថា ព័រ​ទុយ​ហ្គា​ល់​នឹងត្រូវ​ជួប​ជាមួយ​អាមេរិក​នៅ​យប់​ថ្ងៃ​សៅរ៍​នេះ ៕