បន្ទាយមានជ័យ : មេបញ្ជាការ មេបញ្ជាការរង នាយ នាយរងនិងពលទាហានកងពលតូចលេខ៨ ចំនួន២៦០ នាក់បានទទួលការផ្សព្វផ្សាយបញ្ហាសុខភាព ,ទទួលអំណោយស្បៀងអាហារ និងធ្វើតេស្តឈាមឈាមពីក្រុមគ្រូពេទ្យស្ម័គ្ររចិត្ត នៃក្រុមហ៊ុនហ្កាណូអិចសែល-កម្ពុជា(Gano Excel(Cambodia) Co,.Ltd) កាលពីថ្ងៃទី១០ ធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍សុខ ភាព អនុរដ្ឋលេខាធិការក្រសួងការពារជាតិ។
ឯ/ឧឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចលេខ៨ ចំណុះកងពលធំលេខ ៣ និយាយថា : មានមេញ្ជាការ មេបញ្ជាការរងនាយ នាយរងពលទាហាន ចំនួន២៦០គ្រួសារបានចូលរួមកម្មវិធីទទួលការផ្សព្វផ្សាយបទបង្ហាញ ពីបញ្ហាសុខភាព ,ទទួលអំណោយស្បៀងអាហារ និងទទួលការធ្វើតេស្តឈាមរពីក្រុមគ្រូពេទ្យស្ម័គ្ររចិត្ត នៃក្រុមហ៊ុនហ្កាណូអិចសែល-កម្ពុជានេះ។ កម្មវិធីនេះមានសារ:ប្រយោជន័ណាស់។
ឯ/ឧបន្តថា: កន្លងមក អង្គភាពទទួលបានការថែទាំ បំប៉នសុខភាពកងកម្លាំងជាប្រចាំពីគ្រូពេទ្យប្រចាំកងឯកភាពកងទ័ពតាមឋានានុក្រម ពីគ្រូពេទ្យស្ម័គ្រនានា រួមទាំងគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោហ៊ុនសែន និងគ្រូពេទ្យបរទេស និងការពិនិត្យ ពិគ្រោះសុខភាពពីក្រុមហ៊ុនផ្នែកសុខភាពនានា។
លោក អេនឌ្រូ លី (Mr Andrew Ly) នាយកប្រតិបត្តិក្រុមហ៊ុនហ្កាណូអិចសែលប្រចាំកម្ពុជា ( Gano Excel (Cambodia) Co,Ltd. ) និយាយថា: ក្រុមហ៊ុនបានក្លាយជាអ្នកដាំផ្សិតលីងជឺជ៏ធំជាងគេបង្អស់ក្នុងពិភពលោក ដែលមានមូលដ្ឋាននៅប្រទេសមា៉ឡេសុី ។ ក្នុងនោះផ្សិតលីងកជីក្រហម២០០ពូជ ត្រូវធ្វើបង្កាត់ហើយចម្រាញ់ជម្រើសបានជាពូជផ្សិតនេះ៦ពូជល្អបំផុត ។
ហើយការផលិតឱសថបូរាណដែលល្បីល្បាញនិងមានប្រសិទ្ធិភាពពីផ្សិតនេះសម្រាប់ព្យបាលជម្ងឺលើសឈាម ក្រពះ ពោះវៀន មហារីក ទឹកនោមផ្អែម ដុំសាច់ ដំបៅធំៗ(ដំបៅងារ?)ជាដើម។
លោកបន្តថា :ក្រៅពីឱសថបូរាណជាង៣០មុខ ក្រុមហ៊ុនក៏មានផលិតពីផ្សឹតនេះ នូវភេសជ្ជ: គ្រឿងសំអាងជាដើមនៅជាង១២០ប្រទេស ក្នុងនោះកម្ពុជាជាប្រទេសទី៩៨ ដែលបានចុះបញ្ជីការនិងបើកគ្លីនិកផ្ទាល់ខ្លួនសម្រាប់ព្យបាលអ្នកជម្ងឺដើម្បីរួមចំណែកជាមួយអាជ្ញាធរ រដ្ឋាភិបាលនិងក្រសួងសុខាភិបាលកម្ពុជាក្នុងផ្តល់សេវាយកកម្រៃនៃការពិនិត្យ ព្យាបាលជម្ងឹជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ២០១៣មក។
សូមបញ្ជាក់ថា អំណោយរបស់លោកលៀវ ស៊ុសេង នៃក្រុមហ៊ុនហ្កាណូអិចសែល-កម្ពុជាជូនកងទ័ពកងពលតូចលេខ៨ នេះមានចំនួន២៦០គ្រួសារក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូនិងអបអរបុណ្យឆ្នាំសាកល២០១៨នេះ រួុមមាន: អង្ករ កញ្ចប់ ទឹកត្រី ទឺកសុីអីុវ ប្រេងឆា ភេសជ្ជ: ម្សៅកាហ្វ ស្ករស៊ូកូឡា ៕
ហើយក្រុមហ៊ុននេះបានសហការល្អនឹងអាជ្ញាធរដែនដី សមត្ថកិច្ចនិងពលរដ្ឋ ដោយបានផ្តល់សេវាលក់ផលិតផលឱសថបូរាណដែលធ្វើឡើងពីផ្សិតលីងជី បម្រើនិងព្យាបាលជម្ងឺជូនអ្នកជម្ងឺ។ ក្រុមហ៊ុននេះនៅកម្ពុជាមានប្រតិបត្តិការតាមសាខានៅខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ធំ សៀមរាប ឧត្តរមានជ័យ ក្រចេះ កណ្តាល តាកែវ កំពត ភ្នំពេញជាដើម។
ក្នុងឱកាសនេះដែរ ក្រុមហ៊ុនហ្កាណូ អិចសែល -កម្ពុជា បាននាំគ្រូពេទ្យស្ម័គ្រចិត្តមកពិនិត្យធ្វើតេស្តឈាមរកបញ្ហាសុខភាព៣ ក្នុងនោះភាគច្រើនទាហានម្នាក់ៗមាន ១- បញ្ហាលើសជាតិអាសុីត ,២-លើសជាតិស្ករ. មានចំនួនច្រើនជាងគេ។និង៣- បញ្ហាសម្ពាធឈាម៕ដោយ៖ដោយឃិន គន្ធា




































