ខេត្តរតនគិរី៖ នារីវ័យ២៣ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារជិះម៉ូតូលឿនធ្លាក់ប្រឡាយដោយខ្លួនឯង កាលពីវេលាម៉ោង១នឹង១៥នាទីរសៀលថ្ងៃទី១១ ខែឆ្នូ ឆ្នាំ២០១៧តាមផ្លូវលំក្រាលគ្រួសក្រហម១ខ្សែ ស្ថិតនៅភូមិកាណាតធំ ឃុំតាឡាវ ស្រុកអណ្តូងមាស។
មន្ត្រីនគរបាលស្រុកអណ្តូងមាសបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ផាន់ ស្រីកា អាយុ២៣ ឆ្នាំ ជិះម៉ូតូកែច្នៃម្នាក់ឯង អត់ស្លាកលេខ ស្លាប់។មន្ត្រីនគរបាលបានបន្តថា មូលហេតុ នារីរងគ្រោះស្លាប់គឺជិះម៉ូតូលឿនជ្រុលចង្កូតធ្លាក់ប្រឡាយបណ្តាលឲ្យម៉ូតូសង្កត់ពីលើស្លាប់ភ្លាមៗតែម្តង។ក្រោយកើតហេតុប្រជាពលរដ្ឋរាយការទៅសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ហៅប្តីនារីរងគ្រោះមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី។ យក្ខឡោម





































