បន្ទាយមានជ័យៈ ពិធីប្រកាសផ្ទេរ និងទទួលមុខតំណែងថ្មី លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកព្រះនេត្រព្រះ មកជាអភិបាលស្រុកអូរជ្រៅ ជំនួសលោក សាន ស៊ានហូ ដែលត្រូវផ្ទេរទៅជា អភិបាលក្រុងប៉ោយប៉ែត ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុ រាត្រី អភិបាលរងខេត្ត នឹងដែលមានការចូលរួមពី អភិបាលក្រុង ស្រុក មន្ទីរពាកព័ន្ធជ៊ំវិញខេត្ត ប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនកុះករ នារសៀលថ្ងៃ៨រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅសាលាស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ជាមួយនិងការទទួលបាលភារកិច្ចថ្មីជាអភិបាលស្រុកអូរជ្រៅ លោក លី សុវណ្ណារិទ្ធ បានផ្តាច់ជ្ញារ ខិតខំកែប្រែស្រុកអូរជ្រៅឲ្យមានការរីកចម្រើន និងចូលរួមរាល់សកម្មភាពមនុស្សធម៌នានា ក្នុងការជួយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលមានជួបការលំបាក់។ ពិសេសខិតខំគៀគរ ចាប់ដៃគូរជំនួយអង្គការជាតិ អន្តរជាតិ វិស័យនានា ដើម្បីចូលរួមលើកស្ទួយនិងអភិវឌ្ឍ ស្រុកទាំងមូលឲ្យមានការីកចម្រើន ពិសេសគោរពតាមគោលនយោបាយ ភូមិ ឃ៊ំ មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលបានដាក់ជូន និងលុបបំបាត់ រាល់បទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋានស្រុក ដើម្បីរក្សាសន្តិជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ។
ឯកឧត្តម អ៊ុ រាត្រី បានមានប្រសាសន៍លើកឡើង ជាមួយនិងការទទួលបានមុខតំណែងថ្មី ត្រូវគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាលបានកំណត់ ពិសេសយើងជាមន្រ្តីរាជការត្រូវគោរពស្រលាញ់ប្រជាពលរដ្ឋ មិនត្រូវមានការរើសអើងលើប្រជាពលរដ្ឋណាម្នាក់នោះទេ។ ជាមួយគ្នានោះត្រូវធ្វើការយ៉ាងណាផ្តល់
សេវាសធារណៈផ្សេងៗ ជូនប្រជាពលរដ្ឋ និងដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋដែលជួបប្រទះ ដើម្បីឲ្យទទួលបាននូវនូវភាពកក់ក្តៅ និងមានទំនុកចិត្តលើការផ្តល់សេវាជូនពួកគាត់។ ដោយក្នុងនោះឯកឧត្តមអភិបាលរងខេត្ត ក៏ជម្រុញបន្ថែមលើការងារអភិវឌ្ឍនៅមូល ត្រូវពង្រឹងឲ្យបានល្អជាមុន លើការងារកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជា៖ ផ្លូវលំ គ្រោះក្រហមជាដើម ក្នុងការផ្តល់ភាព
ងាយស្រួលសម្រាល់ប្រជាពលរដ្ឋធ្វើដំណើរ។ ម្យ៉ាងវិញទៀត ត្រូវសហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ ពិសេសប្រជាជពលរដ្ឋ ដើម្បីលុបបំបាត់ នូវក្មេងទំនើង គ្រឿងញៀន ដែលជាហេតុរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ។
ទន្ទឹមនិងការប្រកាសអភិបាលស្រុកថ្មី ជាមួយគ្នានោះ លោក អ៊ុក ភារី អភិបាលរងស្រុកអូរជ្រៅ ត្រូវបានផ្ទេរឲ្យទៅបំរើការងារជាមន្រ្តីនៅសាលាខេត្ត។ រីឯលោក អាន វណ្ណៈ មន្រ្តីសាលាខេត្ត ឲ្យកាន់មុនតំណែងជាអភិបាលរងស្រុកអូរជ្រៅ ជំនួសលោក អ៊ុក ភារី ដែលជាអភិបាលរងស្រុកចាស ៕ដោយ៖ឃិន គន្ធា





































