កំលាំងកងរាជអាវុធហត្ថឃាតខ្លួនជនល្មើសប្រើប្រាស់អាវុធខុសច្បាប់បង្កអសន្ដិសុខ

0

កំពង់ធំ= កំលាំងកងរាជអាវុធហត្ថ ស្រុកបារាយណ៍ នៅវេលាម៉ោង២១និង៣០នាទីថ្ងៃទី១១ ខែធ្នូឆ្នាំ២០១៧ មានគ្នាចំនួន០៨នាក់ រថយន្ត០១គ្រឿងបានចុះបង្ក្រាបករណីប្រើប្រាស់អាវុធខុសច្បាប់នៅចំណុច ភូមិសេរីសាមគ្គីជើង ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

? តាមប្រភពពត័មានពីសមត្ថដកិច្ចបានអោយដឹងថា បង្ករឡើងដោយជនសង្ស័យ ឈ្មោះ ចែត្រ ធួន ភេទប្រុស អាយុ43ឆ្នាំ រស់នៅ ភូមិតាងៅកណ្ដាល សង្កាត់និរោធ ខណ្ឌច្បាអំពៅ ភ្នំពេញ បានយកអាវុធខ្លីម៉ាកK54លេខ03204ប្រើប្រាស់ដោយគ្មានច្បាប់ត្រឹមត្រូវនិងបានបាញ់ចំំនួន០១គ្រាប់។
?ក្រោយឃាត់ខ្លួនយើងបានដក់ហូតយកវត្ថុតាង អាវុធK54លេខ03204ចំនួន០១ដើម បង់០១ គ្រាប់០៦គ្រាប់ ប័ណ្ឌសំគាល់អាវុធ02សន្លឹក អត្តសញ្ញាណប័ណ្ណ០១ ប័ណ្ណទាហ៊ាន០១ ប័ណ្ណស៊ីវឹល០១ ទូរស័ព្ទ០២គ្រឿងរួច កសាងសំណុំរឿងបញ្ជូនទៅ ទីបញ្ចាការដ្ឋានអាវុធហត្ថខេត្តកំពង់ធំដើម្បីចាត់ការតាមច្បាប់ ។ប៊ុន រដ្ឋា