អួង វឹង ខេត្តកែប :នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៧វេលាម៉ោង៩និង៣០នាទី លោក ឡេង សុខុម អភិបាលរង ស្រុក ដំណាក់ចង្អេីរ បានដឹកនាំ កម្លាំងចុះទៅ ដកបង្កោល ដែលប្រជាជាពលរដ្ឋ នាំគ្នាមកបោះ នៅលេីដីរដ្ឋមួយកន្លែង ដែលគេស្គាល់ថា ជាដីប្រលានយន្តហោះ ហេីយដីមួយកន្លែងនេះ
ស្ថិតនៅភូមិ ពងទឹក ឃុំពងទឹក ស្រុកដំណាក់ចង្អេីរ ខេត្ត កែប។លោក ឡេង សុខុម អភិបាលរង បានបញ្ជាក់ ប្រាប់អ្នកយក ព័តមានថា ប្រជាពលរដ្ឋ ដែលមកបោះបង្កោលយកដីរបស់រដ្ឋ មានចំនួន៥៨គ្រូសារ និងមានផ្ទៃដីប្រមាណ៣៩ហិតតា ហេីយដីទាំនោះ ពុំទាន់មានច្បាប់ត្រឹមត្រូវ កំពង់រងចាំថ្នាក់លេីសម្រេច។ទោះបីយ៉ាងណាក៍ដោយ មជ្ឈដ្ឋាន មួយចំនួន និយាយថា ការហ៑ុពទ្ធ័យកដី របស់រដ្ឋនេះ បេីមិនមែនការបេីកភ្លីេងខៀវ ពីសំណាក់ អាជ្ញាធរ មូលដ្ឋានទេ គឺពួកគាត់មិនហានធ្វេីយ៉ាងនេះដែរ។





































