ខែតកំពង់ធំ ៖ ឯកឧត្តម ងួន សុជាតិ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជារដ្ឋបាលខេត្តកំពង់ធំមានការយកចិត្តទុកដាក់ខ្ពស់លើវិស័យកសិកម្មហើយក៏ជាវិស័យអទិភាពមួយដែលត្រូវបានគិតគូរយ៉ាងខ្លាំង។ដោយឡែកនៅខេត្តកំពង់ធំមានផ្ទៃដីដាំដុះស្រូវវស្សាស្រូវបណ្តេញទឹកនិងស្រូវប្រាំងមានរហូតទៅដល់៤៣ពាន់ហិចតាក្នុងនោះផ្ទៃដីដាំដុះស្រូវបណ្តេញទឹក និងស្រូវប្រាំងមានចំនួន ២៨ ១៣៤ ហិចតា ដោយឃើញយ៉ាងដូច្នេះ ទើបមានការអនុស្សារណៈ ឬកិច្ចសន្យាផលិត និងទិញ រវាងក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវ១៦៨៨ និងសហគមន៍កសិកម្មស្រែប្រាំង ក្នុងការផ្តល់ជាគន្លឹះនៃការផ្តល់ទំនុកចិត្តដល់ប្រជាកសិករតាមកិច្ចសន្យា។
រោងម៉ាស៊ីនកិនស្រូវ១៦៨៨និងសហគមន៍ស្រែប្រាំងកសិកម្មកម្ពុជា នៅសណ្ថាគារក្លរៀសស្ថិតក្នុងភូមិ បល្ល័ង្កកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែ នៅថ្ងៃទី១៣ ខែធ្នូ គ.ស ២០១៧ អញ្ជើញចូលរួមជាអធិបតីភាព ឯកឧត្តម ងួន សុជាតិ អភិបាលរងខេត្តកំពង់ធំ និងបណ្ឌិត ចាន់ ផលលឿន នាយិកាគម្រោងជំរុញផលិតកម្មស្បៀង ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងតំណាងសហគមន៍កសិកម្មផលិតស្រូវចំណីទាំង១២ ក្នុងខេត្តកំពង់ធំ និងសៀមរាបប្រមាណជាង១០០ នាក់ ។
ពិធីចុះហត្ថលេខាលើអនុស្សាណៈនៃការយោគយល់គ្នារវាងលោក សុផារិទ្ធ តំណាងភាគហ៊ុនម៉ាស៊ីនកិនស្រូវ១៦៨៨ បានមានប្រសាសន៍ថាការចុះអនុស្សារណៈរបស់ក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវជាមួយសហគមន៍បានចូលរួមកាត់បន្ថយភាពក្រីក្រនិងបង្កើនការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។លោកបានបន្តថានៅឆ្នាំដំបូងនេះក្រុមហ៊ុនគ្រោងថវិកាចាប់ពី២ ទៅ៣លានដុល្លាអាមេរិកសម្រាប់ទិញស្រូវចំនួន៥ពាន់តោននិងគ្រោងសម្រាប់ឆ្នាំ បន្ទាប់និងមានការពង្រីកបន្ថែមទៀត ហើយរោងម៉ាស៊ីនកិនស្រូវរបស់លោកមានទីតាំងនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍កសិកម្មស្រែប្រាំខេត្តកំពង់ធំ។
លោក ហង់ សុគន្ធ តំណាងសហគមន៍កសិកម្មផលិតស្រូវខេត្តកំពង់ធំបានលើកឡើងថា សមាគមរបស់លោកបង្កើតឡើងក្នុងគោលបំណងជួយពង្រឹងសមត្ថភាពសមាគមក្នុងការធ្វើអាជីវកម្មរួមគ្នាដើម្បីផ្គត់ផ្គង់ដល់ខ្សែសង្វាក់ផលិតកម្មកសិកម្មនានាក្នុងទិសដៅលើកកម្ពស់វិស័យកសិកម្មកម្ពុជា និងបង្កើនផលចំណូលដល់សមាជិកសមាគមរឺសហគមន៍ប្រកបដោយនិរន្តរភាពតាមរយៈការទទួលបានឥណទានដែលមានអត្រាការប្រាក់ទាបនិងបទបែនទៅតាមចរិតលក្ខណៈនៃអាជីវកម្ម លើសពីនេះទៅទៀតការចុះអនុស្សារណៈគឺ ប្រជាកសិករផ្ទាល់រួមទាំងរោងម៉ាស៊ីនកិនស្រូវ១៦៨៨ ជាជំហ៊ានដំបូងគឺទិញស្រូវសែនក្រអូបមានចំនួន៥ពាន់តោន ហើយប្រសិនបើរោងម៉ាស៊ីនមានតម្រូវការលើសពីនេះទៀតក៏សហគមន៍ផ្តល់ជូនបាន។
ក្នុងនោះទៀតសោតក៏បានផ្តល់នូវភាពងាយស្រួលដល់ប្រជាកសិករលក់នូវទិន្នផលស្រូវរបស់ពួកគាត់ ដែលក្នុងពេលកន្លងមកកសិករតែងតែមានការត្អូញត្អែថាទំនិញរបស់ពួកគាត់ផលិតបានគ្មានទីផ្សារពិតប្រាកដ។ ឯកឧត្តមបានបន្តថា ដើម្បីចូលរួមចំណែកជំរុញវិស័យកសិកម្មនេះឲ្យបានជោគជ័យទាល់តែផ្តើមចេញពីក្រុមហ៊ុន ដែលមានសក្តានុពលក្នុងការផលិតចាប់ពីផលិតរហូតដល់កិន ហើយនាំចេញដោយខ្លួនឯង នេះជាការចូលរួម ចំណែកដែលសំខាន់បំផុតក្នុងការជួយស្តាវិស័យស្រូវអង្ករនៅកម្ពុជាយើង។ ចុងក្រោយឯកឧត្តម ផ្តាំផ្ញផើរឲ្យភាគ្គីទាំងសងខាងគោរពតាមគោលការណ៍ និងលក្ខន្តិកចុះអនុស្សារណៈផលិតនិងទិញឲ្យបានខ្ជាប់ខ្ជួន ដើម្បីជាការជួយចូលរួមក្នុងការអភិវភិវឌ្ឍវិស័យសេដ្ឋកិច្ច នៃកសិកម្មកកម្ពុជាផងដែរ។
ដោយ ប៊ុន រដ្ឋា





































