លោក កង អាណាន់ អភិបាលរងក្រុងដូនកែវប្រាប់ចៅសង្កាត់បញ្ឈប់ការស៊ីញ៉េច្បាប់អនុញ្ញាតិសាងសង់លំនៅដ្ឋាន

0

សាំង សារ៉ាវី:  តាកែវ÷បន្ទាប់ពីមានចៅសង្កាត់មួយចំនួននៅក្នុងក្រុងដូនកែវបានស៊ីញ៉េអនុញ្ញាតិអោយសាសង់លំនៅដ្ឋាននិងសំណង់មួយចំនួនដែលខុសទៅនិងច្បាប់ អាជ្ញាធក្រុងដូនកែវនៅព្រឹកថ្ងៃ ពុធ១០រោច ខែមិគសិរ ឆ្នាំរការ នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៧នេះបានធ្វើការកោះប្រជុំជាមួយចៅសង្កាត់និងក្រុមអ្នកម៉ៅការសំណង់ ដើម្បីពន្យល់ពីនិតិវិធីច្បាប់នៃការសាងសង់សំណង់និងលិខឹតអនុញ្ញាតិផ្សេងចំពោះការស្នើសុំសាងសង់សំណង់នានានៅក្នុងក្រុងដូនកែវ។ លោក កង អាណាន់ អភិបាលរងក្រុងដូនកែវ
បានថ្លែងឲ្យដឹងថា កន្លងមកមានចៅសង្កាត់ខ្លះបានចេញលិខឹតអនុញ្ញាតិអោយប្រជាពលរដ្ឋសាងសង់លំនៅដ្ឋានដោយមិបនបានឆ្លងកាត់មន្រ្តីជំនាញសូរិយាដី ដែលនាំអោយសំណង់នៅក្នុងក្រុងខ្វះរបៀបរៀបរយនិងប៉ះពាល់ចញ្ចើមផ្លូវសាធារណៈ។ ការសាងសំណង់ដែលមិនបានឆ្លងកាត់មន្រ្តីជំនាញវានិងនាំអោយផលវិបាកនៅថ្ងៃក្រោយនៅពេលដែលរដ្ឋត្រូវការពង្រីកផ្លូវសាធារណៈជាដើម។ ដូច្នោះចៅសង្កាត់ត្រូវតែបញ្ឈប់សកម្មភាពស៊ីញ៉េអនុញ្ញាតិសាងសង់សំណង់អោយប្រជាពលរដ្ឋតទៅទៀត។
លោក កង អាណាន់ បានមានប្រសាសន៍បន្តថា បញ្ហាការសាងសង់លំនៅដ្នានឬសាងសង់សំណង់នានានៅក្នុងក្រុងជាបញ្ហាមួយស្មុគស្មាញ ដែលអាជ្ញាធរួមនិងប្រជាពលរដ្ឋត្រូវរួមសហការគ្នាគោរពច្បាប់សំណង់ ធ្វើយ៉ាងណាអោយក្រុងដូនកែវមានការសាងសង់តាមរបៀបរៀបរយដែលកំណត់ដោយច្បាប់ ហើយក្រុង ដូនកែវក្លាយជាក្រុងមានសោភ័ណ្ឌភាព ស្អាតនៅពេលខាងមុខ។
ក្នុងឱកាស់នោះលោកអភិបាលរងក្រុងដូនកែវក៏បាន ស្នើសុំអោយក្រុមជាងនិងក្រុមអ្នកម៉ៅការសំណង់ត្រូវសាងសង់ទៅតាមច្បាប់ដែលបានចេញលិខឹតអនុញ្ញាតិអោយសាងសង់ដោយមន្រ្តីជំនាញសូរិយាដី ។ អ្នកម៉ៅការសាងសង់មិនត្រូវស្ដាប់ម្ចាស់ផ្ទះអោយសង់សង់លើសពីអ្វីដែលច្បាប់បានកំណត់អោយសាងសង់ទេ ហើយត្រូវតែសហការជាមួយមន្រ្តីសូរិយាដី បើអ្នកម៉ៅការសំណង់មិនសហការជាមួយមន្រ្តីជំនាញទេ យើងនិងឈប់ ចេញលិខិតអោយបន្តសកម្មភាពការងារជាអ្នកសាងសង់សំណង់ នៅក្នុងក្រុងដូនកែវយើងតទៅទៀតទ្បើយ៕