ឧត្តមសេនីយ៍ សោម ស៊ុន សំណេះសំណាល យុវជន​ស្ម័គ្រ​ចិត្ត​ ​ប្រឡង​ចូល​ក្របខ័ណ្ឌ​កងយោធពលខេមរភូមិន្ទ​ ចំនួន​២៥០​ នាក់

0

កំពង់ធំៈ យុវជន​ស្ម័គ្រ​ចិត្តចំនួន​២៥០​ នាក់ បានសម្រេចចិត្ត ដាក់ពាក្យប្រឡង ចូល​ក្របខ័ណ្ឌ​កងយោធពលខេមរភូមិន្ទ ដើម្បីរួមចំណែក ការពារជាតិមាតុភូមិ និងបំរើសង្គមជាតិ ដែលជាការបន្តវេន ពីលោកពូ លោកអុំ ដែលជារៀមច្បង នៃកងយោធពលខេមរភូមិន្ទ  ក្នុងនាមជាយុវជនខ្មែរ មានឆន្ទះស្រឡាញ់ប្រទេសជាតិ ស្រឡាញ់ទឹកដី ដើម្បីរួមគ្នាអភិវឌ្ឍន៍ឲ្យប្រទេសជាតិមានភាពរីចំរើន ។

ឧត្តមសេនីយ៍ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានសំណេះសំណាលជាមួយ និង យុវជន និសិត្សស្ម័គ្រចិត្ត ចំនួន២៥០នាក់ ដែលបាន ដែលបានដាក់​ពាក្យ​ប្រឡង​ចូល​ក្របខ័ណ្ឌ​កងយោធពលខេមរភូមិន្ទ​ ​ ក្នុងនោះមាន​ស្រីចំនួន​ ១២៣​ នាក់ ដែល ត្រូវ​បាន​ប្រគល់​សាលាកប័ត្រ​ ដើម្បី​ត្រៀម​ទៅចូលរួម​ប្រឡង​នៅ​មណ្ឌល​ខេត្ត​សៀម​រាប​ នៅ​ថ្ងៃទី​២៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៧​ ខាងមុខ​នេះ​ និងពីធំសំណេះសំណាល​នេះ ត្រូវបាបធ្វើឡើងនៅ ព្រឹក​ថ្ងៃ​សៅរ៍​ទី​១៦​ ខែធ្នូ​ ឆ្នាំ​ ២០១៧​ ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការ​រដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ បានធ្វើការកោត​សរសើរ ដល់យុវជន​ប្រឡង​ចូល​ក្របខ័ណ្ឌ​កងយោធពលខេមរភូមិន្ទ​ ​ ក្នុងនោះ​ មាន​បេក្ខជន​ជា​ នាយទាហាន​សកម្ម​ចំនួន៦៦​ នាក់​  នាយ​ទាហាន​បន្ត​វេន​ចំនួន​ ៥៧ នាក់​  នាយ​ទាហាន​ជើង​គោក​ចំនួន​ ១១២ នាក់​ និង​ជានាយទាហាន​បច្ចេកទេស​ចំនួន​១៥ នាក់​  ។

អគុណចំពោះ​ស្មារតី​ស្នេហា​ជាតិ​របស់​ក្មួយៗ​ ​រួមគ្នាអភិវឌ្ឍន៍សង្គមជាតិ ឲ្យមានការ​រីកចម្រើន​ ​ក្រោម​ការ​ដឹក​នាំ​ប្រកបដោយ​កិតិបណ្ឌឹត​ ​សម្ដេច​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​  ធ្វើឲ្យ​ប្រទេ​ស​ជាតិ ​កំពុង​មាន​សន្តិភាព​ និង​ការ​អភិវឌ្ឍន៍​  និងផ្តាំផ្ញើរដល់ក្មួយចំនួន៣ចំនុច  ទី១ កងទ័ពសំខាន់បំផុតគឺ​វិន័យសាលា ត្រូវតែអនុវត្តឲ្យបាន ទី២ គឺត្រូវអត់ធ្មត់តស៊ូ ហាត់ពត់ឡុតដំខ្លួន ក្នុងទីលានហ្វឹកហាត់ ដូចពាក្យ ស្លោកនិយាយថា ស៊ូបង្ហូរញើសក្នុងទីលានហ្វឹកហាត់ កាត់បន្ថយការបង្ហូរឈាមមើលទីលានសមរភូមិ  ទី៣ សូមសាមគ្គីឯកភាពគ្នា ចេះជួយគ្នាទៅវិញទៅមក ចេះស្រឡាញ់គ្នា ក្នុងនាមជាអ្នកភូមិជាមួយគ្នា អ្នកស្រុក ជាំមួយគ្នា និងខ្មែរដូចគ្នា ជាទំពាំងស្នងឬស្សីដូចគ្នា ត្រូវស្រឡាញ់គ្នាដូចបងដូចប្អូន មិនខុសពីពាក្យថា នៅផ្ទះ ម្តាយទីទៃ មកព្រៃតែមួយនោះទេ។

ដោយ  ប៊ុន  រដ្ឋា