មន្ត្រីម៉ែនសំអនអញ្ជើញចូលរួមបញ្ចុះបឋមសីលាសាងសងអាគាមណ្ឌលសុខភាពនៅឃុំគគីស្រុករមាសហែកដើម្បីព្យាបាលជនរងគ្រោះដោយសារគ្រាប់បែកគីមី

0

ស្វាយរៀង៖លោកស្រីឧបនាយករដ្ឋមន្ត្រីម៉ែនសំអនរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចនៅព្រឹកថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៧នេះបានអញ្ជើញចូលរួមជាគណៈអធីបតីក្នុងពិធីបញ្ចុះបឋមសីលាកសាងអាគាមណ្ឌលសុខភាពឃុំគគីរស្រុករមាសហែកខេត្តស្វាយរៀង។

នៅក្នុងពិធីនេះមានអញ្ជើញអមដំណើរដោយលោកនាយឧត្តមសេនីយ៍សៅសុខាមេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកនាយឧត្តមសេនីយ៍ជៀងអំរដ្ឋលេខាធិការក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ជ័យសុនអគ្គលេខាធិការគីមីសាស្ត្រ លោកស្រីតាំវួចឆេងរដ្ឋលេខាធិការក្រសួងសុខាភិបាល ព្រមទាំងអាជ្ញាធរដែនដី កងកំលាំងប្រដាប់អាវុធយ៉ាងច្រើនកុះករផងដែរ។បើតាមលោកវេជ្ជកែរដ្ឋាប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀងបានអោយដឹងថាអាគាមណ្ឌលសុខភាពនេះមានប្រវែងបណ្តោយ១២.៣ទទឹង៩.៥ដែលជាការកសាងឡើងដោយរាជរដ្ឋាភិបាលកម្ពុជា។

លោកស្រីម៉ែនសំអនសំអនបានមានប្រសាសន៍ថា-ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសម្តែងនូវការកោតសសើរចំពោះអស់លោក លោកស្រី
រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋបាលខេត្តស្វាយរៀង រដ្ឋបាលស្រុករមាសហែក ដែលបានខិតខំរួមគ្នាជាមួយមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់)ជាពិសេស ក្រុមការងារប្រតិបត្តិការបោសសំអាតគ្រាប់បែកគីមី អាជ្ញាធរ
អាវុធគីមីបានរកឃើញ និងវាយតម្លៃយកគ្រាប់បែកគីមីចំនួនមួយគ្រាប់ក្នុង
បរិវេនវត្តគគី ហើយបានជួយសម្រួលក្នុងការជម្លៀសបងប្អូនពីកន្លែងបោ​សសំអាតគ្រាប់បែកគីមីមកកាន់ទីកន្លែងមានសុវត្ថិភាព និងបានពិនិត្យ ព្យាបាលហើយសិក្សាស្រាវជ្រាវ និងវាយតម្លៃផលប៉ះពាល់សុខភាពដល់ប្រជាព​លរដ្ឋ។

លោកស្រីម៉ែន សំអនបានបន្តទៀតថាក្រសួងសុខាភិបាលបានយកចិត្តទុកដាក់ក្នុងការពិនិត្យសុខភាពជូនបងប្អូននិងបានចុះសិក្សាស្រាវជ្រាវជាបន្តបន្ទាប់បានរកឃើញអ្នកជំងឺរងផលប៉ះ ពាល់ដោយសារធាតុគីមីនៅក្នុងឃុំគគីនេះ រោគសញ្ញាទាំងនោះមាន៖ រោ​គសញ្ញាមិនធម្មតាក្បាលធំ ស្វិតដៃ ស្វិតជើង ថប់ដង្ហើម អាឡាក់ស៊ីស្បែក និងរមាសជាដើម។ល។ដោយពិនិត្យឃើញភាពចាំបាច់ពាក់ព័ន្ធនឹងសុខ ភាពប្រជាពលរដ្ឋនៅឃុំគគីនេះទើបសម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំមកក្រសួងសុខាភិបាលឱ្យគិតគូជាបន្ទាន់កសាងមណ្ឌលសុខភាពគគីនេះដើម្បីថែរក្សាសុខភាព និងពិនិត្យព្យាបាលជំងឺដែលកើតចេញពីផ​ល​​ប៉ះពាល់គ្រាប់បែកគីមីរបស់អាមេរិកនេះជូបបងប្អូនប្រជាពលរដ្ឋ។

  • តាមរបាយការណ៍ស៊ីម៉ាក់បានរកឃើញទីតាំងគ្រាប់បែកគីមីដែលទម្លាក់ ដោយអាមេរិកបានកើនឡើងដល់២២ទីតាំងនៅក្នុងស្រុករមាសហែក ខេត្ត
    ស្វាយរៀងនិងចំការគ្រាប់បែកចង្កោមមួយចំនួនទៀត។