បើកវគ្គបណ្តុះបណ្តាលសម្អាតមីននិងកាកសំណល់ជាតិផ្ទុះពីសង្គ្រាមដល់មន្រ្តីនគរបាលនៃស្នងការនគរបាលខេត្តកំពង់ធំ

0

កំពង់ធំៈ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ  កាកសំណល់អាវុធជាតិផ្ទុះ នៅលើទឹកដីនៃប្រទេស​កម្ពុជា រាប់ចាប់តាំងពីសម័យសង្រ្គាមលោកលើ​ទី២ សង្រ្គាមជំនាន់ លន់ ណុល និងសង្រ្គាមសម័យខ្មែរ​ក្រ​ហម​ បានបន្សល់ កាកសំណល់ជាច្រើន​រាប់ម៉ឺន​តោន នៅលើផ្ទៃ ប្រទេស កាកសំណល់ទាំងនេះ​បានធ្វើឲ្យ​ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងព្រៃ និងតាម​ជនបទ និងនៅក្នុងទីប្រជុំជន មួយចំនួនប្រឈម​នឹងគ្រោះ​ថ្នាក់ដោយធ្ន់ធ្ងរ ជាពិសេសក្មេងសម័យក្រោយ ពុំដែលស្គាល់កាកសំណល់ទាំងនេះ អាចនិងទទួលរង​និងគ្រោះថ្នាក់បាន ។

ប្រសាសន៏នេះ ត្រូវបានឯកឧត្តម គង់  វិមាន ជាអធិបតី ថែ្លងនៅក្នុងពិធី បើកវគ្គបណ្តុះបណ្តាល ការលើក​កម្ពស់​តួនាទី ភារកិច្ចក្នុងកិច្ចសហការ សកម្មភាពសម្អាតមីន និង និងកាកសំណល់អាវុធជាតិផ្ទះ  អមដោយ លោកឧត្តមសេនីយ៍ត្រី  អ៊ុក កុសល់ ស្នងការ នៃស្នងការនគរបាល ខេត្តកំពង់ធំ និង លោក ញ៉េប សែប អនុប្រធាននាយកក​ដ្ឋានកំចាត់មឺន នៅស្នងការនគរបាកខេត្តកំពង់ធំ ព្រឹកថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៧។

លោក ញ៉េប  សែប អនុប្រធាននាយកដ្ឋាន មណ្ឌលកំចាត់មីនកម្ពុជា បានមានប្រសាស៍ថា កំលាំងទាំងអស់​ត្រូវបានចែកចេញជា៥ មានក្រុមគ្រឿងចក្រកាត់គុម្ពោធព្រៃ ក្រុមបោសសម្អាតមីន សហគមចំនួន៣ក្រុម​កណ្តុំរមីន ក្រុមឃនក និងក្រុមកំទេចគ្រឿផ្ទុះ លទ្ធផលការងារក្នុងឆ្នាំ ២០១៧កងឯកភាពកំចាត់មីនទី៤ បោស​សម្អាតបានផ្ទៃដី ១៧ហិចតាមីន ស្មើរនឹង ១០០០ហិចតា រកឃើញគ្រាប់មីន១៣៣គ្រាប់ និងគ្រាប់​យុត្តិភ័ណ្ទមិនទាន់ផ្ទុះគ្រប់ ប្រទេស ២០៣៩គ្រាប់ អំបែង៤៣៩៩៥ដុំ  និងបានធ្វើអន្តរាគមនជូនប្រជាពលរដ្ឋ ៤០៤លើក ដោយឡែកនៅ​ខេត្តកំពង់ធំនេះ និងដាក់កម្លាំង៣ក្រុម ស្នើរនឹង៣៣នាក់  ចាប់ពង្រាយប្រតិបត្តិ​ការនៅត្រីមាសទី១ ដើមឆ្នាំ ២០១៨ កនុងស្រុកកំពង់ស្វាយ និងស្រុកសន្ទុក សុំឲ្យមានការសហការ​គ្នាជា​មួយអាជ្ញាធរ  ដើម្បីភូមិឃុំ សុវត្តិភាព ។

លោកឧត្តមសេនីយ៍ត្រី  អ៊ុក កុសល់  ស្នងការនគរបាលខេត្តកំពង់ធំ បានមានប្រសាស៍ថា​ក្នុងឆ្នាំ ២០១៧នេះ សភាពការគ្រោះថ្នាក់ដោយមីន គឺពុំមានជនណាម្នាក់គ្រោះថ្នាក់នោះទេដោយសារមានការ សហការគ្នាល្អជា​មួយអង្គភាពកំចាត់មីន ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ រួមទាំងបានធ្វើការផ្សព្វ​ផ្សាយពីចំ​ណេះ​ដឹង ដល់ប្រ​ជា​​ពលរដ្ឋ ៨៨៣ពីអាវុធជាតិផ្ទុះ និងកាកសំណល់ជាតិផ្ទុះ ក្នុងនោះក៏មានប្រជាពលរដ្ឋ រាយ​ការពីកាក​សំណល់​អាវុធ​ជាតិផ្ទុះ៧៥លើក  រួមទាំងបានយកអាវុធមកប្រគល់ជូនដល់សមត្ថកិច្ចផងដែរជា​ច្រើន កាកសំណលទាំងនេះ បានប្រគល់ជូនអង្គភាពកំចាត់មីន ។

ឯកឧត្តម គង់  វិមាន បានកោតសសើរ ដល់កងកម្លាំងនៃស្នងការនគរបាលខេត្តកំពង់ធំ និង អង្គភាព​កំចាត់​មីន ដែលបានផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ឲ្យទទួលបានចំណេះដឹងជូនដល់ប្រជាពលរដ្ឋ ធ្វើឲ្យប្រជាព​លរដ្ឋ ចៀសផុតពីបញ្ហាគ្រោះថ្នាក់ដោយមីន  ក្នុងនោះឯកឧត្តម មានការព្រួយបារម្ភណ៍ ដល់ប្រជាពលរដ្ឋ ដែលបានទៅគាស់កាយដីព្រៃយកធ្វើជាចំការស្វាយចន្ទីរ និងដំឡូងមី ដែលជាទីតាំងពុំទាន់បានទទួលការ ត្រួតពិនិត្យពីអង្គភាពកំចាត់មីន និងសូមផ្តាំផ្ញើរដល់បងប្អូននិងប្រជាពលរដ្ឋ រួមទាំងក្មួយៗទាំងអស់ដែលពុំ និងកុំលេង ក្បាលគ្រាប់មិនទាន់ផ្ទុះ ដែលខ្លួនប្រទះឃើញ សូមជួយរាយការដល់សមត្ថកិច្ច  ចៀសវាងគ្រោះ​ថ្នាក់ដល់អាយុជីវិត ។

ដោយ  ប៊ុន  រដ្ឋា