កំពង់ធំៈ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ អំពីល្បិចកិចកលរបស់ជនខិលខូច ដែលបានប្រើប្រាស់គ្រប់រូបភាព ដើម្បីលួងលោម បោកបញ្ឆោត ក្នុងគោលបំណងជួញដូរស្រី្តភេទ និងកុមារ ជាពិសេសត្រូវធ្វើការតាមដាន ស្រាវជ្រាវ និងចាប់ខ្លួនមេខ្លោងយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ត្រូវធ្វើជាប្រចាំឲ្យដូចភ្លៀងរលឹម យើងមិនអាចធ្វេសប្រហែស បណ្តែតបណ្តោយ ព្រងើយកន្តើយ មិនខ្វាយខ្វល់នឹងចំណុចខ្វះចន្លោះទំាងអស់នេះបានឡើយ ត្រូវកែលម្អជាបន្ទាន់ ព្រោះវាចបំផ្លាញដល់មនុស្សជាតិ ប្រទេសជាតិ និងពិភពលោកឲ្យវិនាសបាន។
ពីធីនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ជាអធិបតីក្នុងពិធី អបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ដោយមានការចូលរួម កងកម្លាំងទាំងប្រដាប់អាវុធទាំង៣ប្រភេទ និងលោកគ្រូ អ្នកគ្រូ គរុសិស្ស ព្រមទាំងសមាជិកសសយក ទាំងអស់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៧ ក្រោមប្រធានបទ « រួមគ្នាពង្រឹងប្រព័ន្ធសុវត្ថិភាព និងពង្រឹងការអនុវត្តច្បាប់ដើម្បការពារមនុស្សអំពើជួញដូរមនុស្ស»។
លោកជំទាវ ឃួន ឃុនឌី បានបញ្ជាក់នៅក្នុងរបាយការណ៍ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែយកចិត្តទុកដាក់ កាន់តែខ្លាំងក្លា ក្នុងការពារប្រជាពលរដ្ឋ និងប្រទេសជាតិពីភាពរងគ្រោះទាំងឡាយ ដោយឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលបានបង្កឲ្យមានវិនាសកម្ម ជាថ្មីដល់មនុស្សជាតិ ហើយបាននិងកំពុងក្លាយជាទេសភាពសម័យទំនើបគួរភ័យខ្លាច និងស្អប់ខ្ពើមផងដែរ។
ដល់សមាជិកអង្គប្រជុំ ជាពិសេសក្មួយៗគរុសិស្ស ក្នុងនោះ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្រុង ស្រុក មន្ទីរ-អង្គភាព និងមន្ត្រីរាជការ អង្គការមិនមែនរដ្ឋាភិបាល ដោយខិតខំធ្វើការងារដោយមិនខ្លាចនឿយហត់ និងបានផ្តាំផ្ញើរដល់ស្ថាប័ននៃកងកំលាំងទាំង៣ ធ្វើការសហការគ្នា ជាមួយនិងអាជ្ញាធរដែនដីប្រើប្រាស់កំលាំងបង្កប់ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ពុំពាររួមគ្នាជំនះការលំបាក គ្រប់ឧបសគ្គ ក្នុងការទប់ស្កាត់បានទាន់ពេលវេលា
ឯកឧត្តមអភិបាលខេត្ត បានកោតសរសើចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្រុង ស្រុក មន្ទីរ-អង្គភាព និងមន្ត្រីរាជការ អង្គការមិនមែនរដ្ឋាភិបាល ដោយខិតខំធ្វើការងារដោយមិនខ្លាចនឿយហត់ និងបានផ្តាំផ្ញើរដល់ស្ថាប័ននៃកងកំលាំងទាំង៣ ធ្វើការសហការគ្នា ជាមួយនិងអាជ្ញាធរដែនដីប្រើប្រាស់កំលាំងបង្កប់ ប្រកបដោយការយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់បានទាន់ពេលវេលា ជាចុងបញ្ចប់ ឯកឧត្តមអភិបាលខេត្តបានផ្តល់កិត្តិយសទស្សនាសាច់រឿងអប់រំខ្នាតខ្លី និងបង្ហោះប៉ោងៗ ដើម្បីអបអរសាទរនៃទិវា ១២ ធ្នូ ៕
ដោយ ប៊ុន រដ្ឋា





































