ក្រុមហ៊ុនCP នាំយកផលិតផលប្រហិតខូចគុណភាពលក់ឲ្យអាជីវករផ្សាកំពង់ធំ ត្រូវបានកាំកុងត្រូលដកហូត

0

កំពង់ធំៈ ផលិតផលខូចគុណភាព ដែលកំពុងតែចរាចរណ៍ នៅក្នុងទីផ្សារកំពង់ធំ ត្រូវបានយកចិត្តទុកដាក់ពី សំណាក់ លោក លៀង សុភា ប្រធានសាខាកំាកុងត្រូល ខេត្តកំពង់ធំ ចុះត្រួតពិនិត្យ ផលិតផល ដែលហួស​កាលបរិច្ឆេតកំណត់ ផលិតខូចគុណភាព រួមទាំងពិនិត្យលើបន្លែផ្លែឈើ និងគ្រឿងឧបភោគបរិភោគ មួយ​ចំនួនដើម្បីទប់ស្កាត់ការប្រើប្រាស់សារធាតុគេមី ដែលត្រូវបានហាមឃាត់ នៅព្រឹកថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ ២០១៧។

កិច្ចសហការប្រតិបត្តិការ ចុះពិនិត្យផលិតផលខូចគុណភាពនេះ ត្រូវបានដឹកនាំដោយលោក លៀង សុភាព ប្រធានសាខាកំាកុងត្រូល ខេត្តកំពង់ធំ សហការជាមួយលោក អៀង វណ្ណា មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ រួម​ទាំងសហការី បានពិនិត្យទៅលើផលិតផល ដែលកំពុងតែដាក់លក់នៅក្នុងផ្សារកំពង់ធំ រួមមានប្រហិត ហត​ដក ដែលជាផលិតផលរបស់ក្រុមហ៊ុន ស៊ីភី CP  និងក្រុមហ៊ុន ភើហ្វិកប្រូដាក់ស៍ ខេមបូឌា  ដែលហួសសុពលភាព មកលក់បន្តឲ្យក្រុមអជីវករលក់នៅទីផ្សារកំពង់ធំ និងផលិតផលឯទៀត ជាប្រភេទភេសជ្ជៈ។

លទ្ធផលនៃការចុះត្រួតពិនិត្យ ទំនិញខូចគុណភាព សមត្ថកិច្ចជំនាញបានរឹបអូសបាន នូវផលិតផលខូចគុណភាពមាន   ប្រហិតសាច់មាន់AMF ១២កញ្ចប់ គ.ក ហតដលម្ទេសម៉ាកPP  5ក.គ ទឹកប៉េងប៉ោះម៉ាក KK ១៣​ដប ក្នុងនោះសមត្ថកិច្ចជំនាញកាំកុងត្រូល បានបិទក្រដាស់ផ្សព្វផ្សាយដល់ក្រុមអជីវករ ពីរបៀបរៀប​ដាក់​លក់ ដែលចៀសផុតពីគ្រោះថ្នាក់ និងរបៀបមើល ផលិតផលដែលអាចនិងខូចគុណភាព ដូចជាកំប៉ុងកំប៉ិត សារធាតុគេមី ដាក់លាយឡំនិងគ្រឿងឧបភោគបរិភោគ  ដែលអាចនិងធំក្លិន ឬប្រឡាក់ធ្វើឲ្យអន្តរាយ​ដល់សុខភាព។ 

លោក លៀង សុភាព ប្រធានសាខាកំាកុងត្រូល ខេត្តកំពង់ធំ បានធ្វើអំពាវនាវ ឲ្យក្រុមអជីវករចូលរួមហការ ទប់ស្កាត់ការនាំចូលនូវផលិតផលខូចគុណភាព និងទំនិញដែលត្រូវបានហាមឃាត់ ទំនិញដែលហួសឌឺឡេ ដែលផលិតផលទាំងនេះ វានិងធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ដែលបានទិញយកទៅ​បរិភោគ និងសូមផ្តាំផ្ញើរដល់អ្នកលក់ឡេលាយលាបស្បែក ទាំងអស់ធ្វើស្លាកសញ្ញាសម្គាល់ផលិតផលចេញ ពីតូចរបស់ខ្លួន ដែលវាជាការទាក់ទាញ់ សម្រាប់អ្នកប្រើប្រាស់ និងជាភាពទទួលខុសត្រូវផ្ទាល់តែម្តង ដើម្បី បញ្ជៀសពីការចោទប្រកាន់បាន ។ តែដោយឡែក បញ្ហាសុខភាព គឺមានសារៈសំខាន់ណាស់ សម្រាប់ការ ទ្រងទ្រង់អាយុជីវិតរស់នៅប្រចាំថ្ងៃ  បើសុខភាពទ្រុឌទ្រោម វាការខាតបង់ផលប្រយោជន៍ជាច្រើនរាប់មិន​អស់ដូច្នេះសូមឲ្យប្រជាពលរដ្ឋទាំងអស់ ពិនិត្យគុណភាពទំនិញ មុននិងសម្រេចចិត្តទិញ ដើម្បីបញ្ជ្រៀសការ ប៉ះពាលសុខភាព។

ដោយ  ប៊ុន  រដ្ឋា