ពី Manchester City ក្រុមឆ្មាខ្មៅ Sunderland បានប្រកាសថា ក្លិបបានឈានដល់កិច្ចព្រមព្រៀងទិញយកអតីតអ្នកចាំទីរបស់ក្លិប មេឃខៀវ Manchester City គឺកីឡាករ Costel Pantilimon (ខូស្តេល ផេនធីលីម៉ុន) ។ អ្នកចាំទីសញ្ជាតិរ៉ូម៉ានីរូបនេះនឹងផ្លាស់ចូលរួមជាមួយ Sunderland ដោយគ្មានតម្លៃខ្លួនចាប់ពីថ្ងៃទី១ខែកក្កដា នេះទៅ បន្ទាប់ពីចប់កិច្ចសន្យាជាមួយក្លិបជើងឯក Premier League ។ អ្នកចាំទីវ័យ២៧ឆ្នាំរូបនេះប្រាប់គេហទំព័ររបស់ក្លិបថា “ខ្ញុំពិតជារីករាយនិងមានកិត្តិយសណាស់ដែលបានចូលរួមជាមួយក្លិបSunderland ហើយ Sunderland ក៏ជាក្លិបដ៏អស្ចារ្យ និងដែលមានអ្នកគាំទ្រយ៉ាងច្រើនផងដែរ” ។ Pantilimon និយាយទៀតថា “ពេលដែលខ្ញុំចាកចេញពី Manchester City គឺវាជារឿងសំខាន់ដែលខ្ញុំបានជ្រើសរើសយក Sunderland ក្លិបនេះមានអ្នកដឹកនាំល្អនិងកំពុងដើរទៅមុខ” ។ គួរបញ្ជាក់ថា Pantilimon ជាកីឡាករទី៣ហើយដែលក្លិប Sunderland បានទិញយកនៅរដូវក្តៅនេះបន្ទាប់ពីក្លិបទិញបាន Billy Jones និង Jordi Gomez ៕
Ads
