VIDEO ទំនិញចំរុះខូចគុណភាពដែលកាំកុងត្រូវប្រមូលបានរយះពេលមួយឆ្នាំ ២៣០០គ.ក ត្រូវបានដុតកំទេចចោល

0

ខែតកំពងធំៈ ទំនិញខូចគុណភាព ចំនួន២តោន៣០០គីឡូក្រាម  ដែលសាខាកាំកុង ខែតពង់ធំ ធ្វើការត្រួត​ពិនិត្យនៅតាមបណ្តាផ្សារ នៅក្នុងខែតកំពង់ធំ នឹងបានដកហូតផលិតផល ដែលគ្មានគុណភាព ទំនិញហួស​សុពលភាព ទំនិញដែលបានហាមឃាត់ពីសំណាក់ច្បាប់  រួមទាំងសារធាតុហាមឃាត់  ត្រូវបាន​សាខាកាំ​កុង​ត្រូលកំពង់ធំ នាំយកមកធ្វើពិធីដុត​កំទេចចោល នៅរសៀលថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៧។

ពិធីដុតកំទេចទំនិញខូចគុណភាព  ដឹកនាំដោយលោក លៀង សុភា ប្រធានសាខាកំាកុងត្រូល​ខេត្ត​កំពង់ធំ អមដំណើរដោយ លោក ស៊ុនហេង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ រួមទាំងសហការី បាននាំ​យកផលិតផល មកដាក់នៅក្នុងរណ្តៅប្រវែង២គុណ៤ ជំរៅមួយម៉ែត្រ ដាក់កង់ឡានពីក្រោម ចាក់ប្រេងម៉ា​ស៊ូត ដាក់ទំនិញខូចគុណភាពពីលើកង់ឡាន រួចចាក់ប្រេងពីលើ  ទំនិញទាំងអស់ត្រូវបានដុតកំទេចចោល នៅទីលានអតីតព្រលានយន្តហោះ វ័ល្លយាវ ដែលបច្ចុប្បន្នបានក្លាយជាកន្លែងចាក់សំរាម ស្ថិតក្នុងភូមិ​ឥន្ទកុមារ  ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខែតកំពង់ធំ ។

លោក លៀង សុភា ប្រធានសាខាកាំកុងត្រូវខែតកំពង់ធំ បានមានប្រសាសន៍ថាទំនិញ ដែលត្រូវបាននាំយក មកដុតកំទេចចោលនៅពេលនេះ គឺជាទំនិញដែលប្រមូលបានពីផ្សានានា ក្នុងខែតកំពង់ធំ រយះពេលមួយឆ្នាំ ពេញ មានចំនួន២តោន៣០០គីឡូក្រាម មានចំនួន២០មុខ ក្នុងនោះមានត្រណាប់ដូង ដែលជាទំនិញហាម​ឃាត់មិនឲ្យចរាចណ៍ក្នុងទីផ្សានៃព្រះរាជាណាចក្រកម្ពុជា ដោយសារតែទំនិញនេះមានជាតិកៅស៊ូ រីឯទំនិញ ឯទៀតមានដូចជា ទឹកក្រូច ស្រាបៀរ ខារាបាវ នំក្មេង និងភេសជ្ជះជាដើម មូលហេតុដែលត្រូវបានដកហូត យកមកដុតកំទេចោល ដោយយោងតាមច្បាប់ គ្រប់គ្រងគុណភាព សុវត្តិភាព ចំណីអាហារលើផលិតផល ទំនិញនិងសេវា មាត្រាទី ៥២ ។

សកម្មភាពការចុះត្រួតពិនិត្យ របស់សាខាកាំកុងត្រូល ខែតកំពង់ធំ ត្រូវបានប្រជាពលរដ្ឋអបអរសាទរ និង​គាំទ្រជម្រុញឲ្យមានការចុះពិនិត្យ ពីសំណាក់សមត្ថកិច្ចជំនាញ លើសុវត្តិភាពចំណីអាហារ ដែលកំពុងតែ ចរាចរណ៍នៅលើទីផ្សារ ក្នុងនោះគេសង្កេតឃើញមានការចូលរួមពីសំណាក់ ក្រុមអជីវករជាច្រើន ដោយ រីករាយនិងស្វាគមន៍ ដែលលទ្ធផលក្រោយពីការចុះត្រួតពិនិត្យរបស់សមត្ថកិច្ចជំនាញកាំកុងត្រូលរួមបាន បានធ្វើឲ្យក្រុមអជីវករមានចំណេះដឹង ចេះមើលទំនិញខូចគុណភាព ទំនិញហួសសុពលភាព រួមទាំងការ​វិចខ្ចប់ និងការរៀបចំទុកដាក់ឲ្យមានសុវត្តិភាព និងមានភាពទទួលខុសត្រូវលើមុខទំនិញរបស់ខ្លួនផងដែរ។

ដោយ  ប៊ុន  រដ្ឋា