ខែតកំពង់ធំៈ អតីតយុទ្ធជននៅក្នុងភូមិសាស្រ្តខែតកំពង់ធំ មិនថានៅក្នុងព្រៃ ចំកាត់មាត់ញក គឺត្រូវបាន ដោះស្រាយ និងយកចិត្តទុកដាក់យ៉ាងយកចិត្តទុកដាក់បំផុត ពីសំណាក់ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខែត ដោយមិនទុកអោយគ្រួសារអតីតយុទ្ធជនណាម្នាក់ អត់បាយស្លាប់សារមិនបានដឹងលឺនោះឡើយ ជាក់ស្តែង អតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាត ត្រូវបានទទួលអំណោយពីសមគមនៅនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ។
សកម្មភាពរបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានឆ្លៀតពេលក្រោយបញ្ចប់ភារកិច្ចស្នូលក្នុងអង្គភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដឹកនាំសហការីចុះសួរសុខទុក្ខ អតីតយុទ្ធជន ដែលកំពុងតែជួបការលំបាក ខ្វះខាត និងបានជួយឧបត្ថម្ភទាំងថវិកា និងសម្ភារៈ រួមទាំងគ្រឿងឧបភោគបរិភោគ ជូនដល់គ្រួសារអតីតយុទ្ធជន ដោយយកឳកាស មាសនា ថ្ងៃឈប់សម្រាក មកជួយដល់អតីតយុទ្ធជនដែលកំពុងតែដង្ហោយហៅឲ្យជួយ។
ជាក់ស្តែងអតីតយុទ្ឋជនពិការឈ្មោះ ស្លេះ ម៉ាធីម អាយុ ៣៨ ដែលពិការភ្នែក និង ដៃ ដោយសារសង្គ្រាម ជាលើកទី ២ លោកស្លេះ ម៉ាធីម មានភរិយាឈ្មោះ អៀម គឿន អាយុ ៤៨ឆ្នំា មានកូនចំនួន ៨ នាក់ បច្ចុប្បន្នរស់នៅភូមិអូររំដេង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កូនគាត់ចំនួន ៥ នាក់ មានគ្រួសារ ហើយ រីឯ៣នាក់ ធ្វើកម្មករ នៅទីក្រុងភ្នំពេញ និង២នាក់ទៀតកំពុងរស់នៅក្នុងបន្ទុក លោកស្លេះ ម៉ាធីម មានប្រាក់បៀវត្ស ដែលរាជរដ្ឋាភិបាលផ្តល់ជូនប្រចាំខែក្នុងមួយខែចំនួន ៤៦ម៉ឺនរៀលដែរ តែការចំណាយមិនគ្រប់គ្រាន់ ដូច្នេះគាត់ត្រូវធ្វើជាកម្មករបន្ថែម តាមលទ្ធភាពដែលធ្វើទៅបាន ។
ក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគម អតីតយុទ្ធជន កម្ពុជាខេត្តកំពង់ធំ បានផ្ដល់ជូនគាត់នូវអង្ករចំនួន ៥០ គីឡូក្រាម មីីចំនួន២កេស ទឹក ត្រី ទឹកស៊ីអ៊ីវពីរយួរ អាវរងាចំនួន២មុងជ្រលក់ថ្នាំចំនួន ១ និងថវិកាចំនួន ១០០,០០០ រៀល និងបានផ្តាំផ្ញើរឲ្យរក្សាសុខភាព បញ្ច្រៀសពីជំងឺផ្សេងៗ និងសូមឲ្យថែរក្សាទ្រពញយសម្បត្តិ ការពារពន្លត់ភ្លើងមុនចាក់ចេញពីផ្ទះដើម្បីការពារអគ្គីភ័យកើតឡើងនៅក្នុងរដូវរំហើយនេះ ។
ដោយ ប៊ុន រដ្ឋា





































