កំពង់ធំ = សាលាដំបូងខេត្តកំពង់ធំបានបើកសន្និបាតបូកសរុបលទ្ធផលការងាររបស់សាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តកំពង់ធំប្រចាំឆ្នាំ២០១៧និងលើកទិសដៅអនុវត្តន៍ការងារក្នុងឆ្នាំ ២០១៨ក្រោមអធិតិយ្យភាព លោក ឃន សុកល ប្រធានសាលាដំបូងខេត្តកំពង់ធំ និងលោកអិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ នាថ្ងៃ ច័ន្ទ ៨កើត ខែបុស្ស ឆ្នាំ រកា នព្ធស័ក ព ស ២៥៦១ ត្រូវថ្ងៃ ទី២៥ ខែ ធ្នូ ឆ្នាំ២០១៧។
លោកអិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានមានប្រសាសន៍ថា សុំអោយ លោក ចៅក្រម ព្រះរាជអាជ្ញារង លោក លោកស្រីក្រឡាបញ្ជី ព្រមទាំងសមាជិក សមាជិកា ទាំងអស់ លើកឡើងនូវរាល់បញ្ហាប្រឈមដែលយើងបានអនុវត្តន៍ការងារមួយឆ្នាំកន្លងទៅ ថាតើមានបញ្ហាប្រឈមមុខអ្វីខ្លះពេលបំពេញការងារ ដើម្បីអោយអង្គសន្និបាតជួយដោះស្រាយ។ដោយឡែក ក្នុងឆ្នាំ២០១៧ អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានទទួលចាត់ការសំនុំរឿង ព្រហ្មទាន ដោយផ្ទាល់ពីសំណាក់ជនរងគ្រោះដែលបានដាក់ពាក្យបណ្ដឹងមក
ព្រមទាំងការកសាងសំនុំរឿងព្រហ្មទានពីសំណាក់នគរបាលយុត្តិធម៍ ដែលបានបញ្ចូនមក ចំនួន ៨៦០សំនុំរឿង ក្នុងនោះ អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានបញ្ចូនទៅសាលាដំបូង ខេត្តកំពង់ធំ ចំនួន ៦៣២សំនុំរឿង និង តំកល់ទុក ឥតចាត់ការ ចំនួន៩៦សំនុំ រឿង។ ក្នុងនោះ ស្ថាប័ន្ដ អយ្យការបានចុះបង្រ្កាប់ បទល្មើស ទៅដល់មូលដ្ឋាន ដោយមិនគិតថ្ងៃ ឬយប់ ដើម្បីសម្រប់សម្រួល និងដឹកនាំមន្រ្ដីនគរបាលយុត្តិធម៍ ប្រកបដោយ ប្រសិទ្ធភាព និងមិនភ្លេច ការពង្រឹង ច្បាប់ដល់មន្រ្ដី នគរបាល ដោយបើកកិច្ចប្រជុំច្រើនលើកច្រើនសារ
។នៅក្នុងឆ្នាំ២០១៧នេះយើងបានបន្ថែមសាលប្រជុំថ្មីមួយ មានផាសុខភាពល្អ រី មន្រ្ដីក្របខ័ណ្ឌ មន្រ្ដីកិច្ចសន្យាមានចំនួនគ្របគ្រាន់សម្រាប់បម្រើ សេវាយុត្តិធម៍បានយ៉ាងរហ័យទាន់ចិត្ត សង្ឃឹមថាឆ្នាំ២០១៨នេះនិងរឹងរឹតតែល្អប្រសើរជាងនេះទៀត។
លោក ឃន សុកល ប្រធានសាលាដំបូងខេត្តកំពង់ធំ បានមានប្រសាសន៍ថា ក្រោយពីក្រម ព្រហ្មទានក្រមនីតិវិធីព្រហ្មទាននិងក្រមរដ្នប្បវេណី ក្រម នីតិរដ្នប្បវេណី ចូលជាធរមានមក របតការងារផ្នែកវិស័យយុត្តិការ មានការប្រែប្រួលយ៉ាងខ្លាំង គឺតម្រូវអោយ បំពាក់បំប៉ន ដល់ ចៅក្រម ក្រឡាបញ្ជីនិងមន្រ្ដីអនុវត្តន៍ច្បាប់ អោយយល់ និងមានសមត្ថភាពដើម្បីអនុវត្តន៍ការងាររបស់ខ្លួនសមស្របនិងច្បាប់ថ្មី និងផ្ដល់សេវា យុត្តិធម៍ជូន ប្រជាពលរដ្ន ស្រមតាមនយោបាយកំណែទម្រង់ច្បាប់
និងប្រព័ន្ធយុត្តិធម៍ គឺបង្កើនប្រសិទ្ធភាពក្នុងការផ្ដល់សេវាយុត្តិធម៍ ប្រកបដោយ សមភាពសច្ចភាពនិង តម្លាភាពដើម្បីបង្កើន នូវការធានា យុត្តិធម៍ ភាពជឿរជាក់ លើប្រព័ន្ធតុលាការ ពីសំណាក់មតិជាតិ និងអន្ដជាតិផងដែរ ដែលការងារទាំងនេះត្រូវការពេលវេលា ធនធានមនុស្ស និងធនធានថវិការ សម្ភារះយ៉ាងច្រើនទើបអាចបំពេញតាមតម្រូវការបាន ដោយផ្អែកលើរបាយការណ៍របស់ព្រះរាជអាជ្ញា ឃើញថា សាលាដំបូងខេត្តកំពង់ធំបានបង្កើត បន្ទប់ជាច្រើនតាមតម្រូវការ ដោយភាពរីកចំរើនច្រើន ដូច្នេះខ្ញុំសុំកោតសសើរ ចំពោះមន្រ្ដី សាលាដំបូងទាំងងស់ ដែលបានសហការគ្នាអនុវត្តន៍ការងារពេញមួយឆ្នាំកន្លងទៅ និងសង្ឃឹមថាមន្រ្ដីយើងនិងខិតខំជាបន្ដទៀត ក្នុងឆ្នាំ២០១៨ខាងមុខនេះ ៕ប៊ុន រដ្ឋា




































