កំពង់ធំៈ សកម្មភាពមនុស្សធម៌ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ គ្មានទេពាក្យថាថ្ងៃឈប់សម្រាក គ្មានទេថ្ងៃសៅរ៍ អាទិត្យ ដែលជាគោលបំណងរបស់បេះដូងមនុស្សធម៌ ឆ្លើយតបនឹងការដង្ហោយ ហៅរបស់អតីតយុទ្ធជនពិការ ដែលកំពុងតែជួបការលំបាក និងជាការចាប់ផ្តើរស់នៅក្នុងទ្រនំថ្មី នៃឆ្នាំ ២០១៨នេះផងដែរ ក្នុងចំណងដៃរបស់សម្តេចតេជោ ហ៊ុន សែន នូវខ្នងផ្ទះលើកទី៥១។
ពីធីប្រគល់ផ្ទះជូនដល់អតីតយុទ្ធជបពិការ លោក ស្លេះ ម៉ាធី ដែលជាជនពិការភ្នែក និងពិការដៃ ក្នុងសម័យ សង្រ្គាម ក្រោមការយកចិត្តទុកដាក់របស់ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានសាងសង់ផ្ទះមួយខ្នង ដែលមានទំហំ៤ ម x ៦ម និងត្រូវចំណាយថវិកាក្នុងការសាងសង់សង់អស់ទឹកប្រាក់ចំនួន ៦,២៨០,០០០៛ (គិតទាំងថ្លៃឈ្នួលជាងផង) និងបានឧបត្ថម្ភជួយដល់គ្រួសារអតីតយុទ្ធជនបន្ថែម មាន អង្ករ ៥០ គីឡូក្រាម ,មីចំនួន ០២ កេស , ទឹកត្រីទឹកស៊ីអ៉ីវចំនួន ០២យួរ ,សាប៊ូដុសខ្លួនចំនួន ០២ ដប ,ឃីត ០១ កញ្ចប់ និងថវិកាចំនួន ២០០,០០០ រៀល ផងដែរ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានមានប្រសាសន៍ថា ថ្លែងអំណរគុណ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន ដែលតែងតែគាំទ្រនិងជម្រុញឲ្យមានការយកចិត្តទុកដាក់បំផុត ចំពោះគ្រួសារ អតីតយុទ្ធជន មិនថានៅជិតឬឆ្ងាយ នៅចំកាត់មាត់ញក់ ជាពិសេសគ្រួសារដែលក្រីក្រពិតប្រាកដ ខ្វះខាតជម្រកត្រូវសាងសង់ជូនជាបន្ទាន់ ជាក់ស្តែងដូចជាលោក ស្លេះ ម៉ាធី អាយុ ៣៨ ឆ្នាំ រស់នៅក្នុងជម្រកធ្លុះធ្លាយ ថែមទាំងពិការ រស់នៅភូមិអូររំដេង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ។
ឯកឧត្តម សោម ស៊ុន បានបញ្ជាក់ថា ការប្រគល់ផ្ទះក្នុងថ្ងៃនេះ គឺចង់ឲ្យគ្រួសារនេះ មានសេរីសួរស្តី នៃថ្ងៃឆ្លងឆ្នាំចាស់ ចូលឆ្នាំថ្មី បានទទួលអំណោយ ដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដោយមានការចូលរួមពីសំណាក់ អាជ្ញាធរដែនដី និងប្រជាជន ក្រុមគ្រួសារលោកស្លេះ ម៉ាធីម និងបានបង្ហាញពីសេចក្តីត្រេតអរ រកនិយាយមិនចេញ ដោយសារមិននឹកស្មានថាមានថ្ងៃនេះ ហើយក៏មិនមែនជាសូបិន្តឬយល់សព្វនោះឡើយ និងបានគោរព ថ្លែងអំណរគុណចំពោះស
ម្តេចតេជោ ហ៊ុន សែន គាំទ្រសម្តេចដឹកនាំនាវាកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ជារៀងរហូត។ ដោយ ប៊ុន រដ្ឋា




































